(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់ កញ្ញា ប៊ី សុធារី គឺមានទស្សនិកជនមិនតិចទេ ដែលស្គាល់នាង ជាពិសេសនោះ គឺយុវវ័យដែលនិយមតាមដាន វិស័យដើរម៉ូតក្នុងស្រុក ក៏ដូចគ្នាក្រៅស្រុកតែម្តង ខណៈកញ្ញា ប៊ី សុធារី គឺជាបរវកញ្ញាតំណាង ឲ្យប្រទេសកម្ពុជាមួយដួង ដែលធ្លាប់បានទៅប្រកួតលើឆាកអន្តរជាតិ ជាច្រើនលើករួចមកហើយ ដោយកាលពីប៉ុន្មានខែមុន នាងទើបតែត្រឡប់មកពីទឹកដី សហរដ្ឋអាមេរិក ដែលតំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធី «បវរកញ្ញាចក្រវាល»។

យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ននេះ នាងកំពុងតែហាត់ពត់អាជីពរបស់ខ្លួន ឲ្យល្អជាងនេះបន្ថែមទៀត ប៉ុន្តែទោះបីជាបវរកញ្ញារូបនេះ មានអាជីព ជាអ្នកដើរម៉ូដក្តី គឺនៅតែមានផលិតកម្មនានា ទាក់ទងនាងទៅសម្តែងដែរ តែត្រូវបាននាងបដិសេធ ដោយសារដឹងខ្លួនមិនចេះសម្តែង និងមិនចង់ឲ្យគេថា យកឈ្មោះបវរកញ្ញាឯក មកចូលសម្តែងដោយងាយៗ ទាំងខ្លួនគ្មានបទពិសោធន៍នោះទេ។

ជាមួយគ្នានេះ បរវកញ្ញាឯក កញ្ញា ប៊ី សុធារី បានថ្លែងប្រាប់ Khmer Talking ថា «ពាក់ព័ន្ធនឹងវិស័យខ្សែភាពយន្ត ខ្ញុំស្រឡាញ់ដូចគ្នា គ្រាន់ថាខ្ញុំមិនចេះសម្តែង ចឹងខ្ញុំអាចបដិសេធ ប៉ុន្តែបើការធ្វើ MC ខ្ញុំអាចពិចារណាបាន ដោយពីមុន និងឥឡូវក៏ធ្លាប់មានខាង ក្រុមហ៊ុននានា ហៅខ្ញុំទៅថតរឿងច្រើនដែរ តែត្រូវបដិសេធ ដោយសារជឿជាក់លើខ្លួនឯងថា មិនអាចសម្តែងបាន ម៉្យាងទៀត មិនចង់ឮពាក្យគេនិយាយថា អាងតែខ្លួនជាបវរកញ្ញាឯក យកឈ្មោះនេះ មកចូលសម្តែងដោយងាយ ទាំងខ្លួនមិនធ្លាប់មានបទពិសោធន៍ សម្តែងកន្លងមក»។

ស្រីស្រស់សម្រស់បាន ប៊ី សុធារី បានបន្តថា «គោលបំណងរបស់ខ្ញុំ គឺមានតែការប្រកួតប្រជែងសម្រស់ និងដើរម៉ូត ដែលខ្ញុំផ្តោតសំខាន់ ដោយអាជីពសម្តែង ខ្ញុំមិនសូវស្រឡាញ់នោះទេ ខណៈនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ចេញទៅប្រកួតកម្មវិធីមួយ នៅប្រទេស ហ្វីលីពីន»។

គួររំឭកថា កញ្ញា ប៊ី សុធារី គឺជាអតីតបេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា ដែលបានឈ្នះការប្រកួតវគ្គជម្រុះចុងក្រោយ នៅប្រទេសកម្ពុជា និងមានសិទ្ធចូលរួមប្រកួត ក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាល «Miss Universe » នៅសហរដ្ឋអាមេរិក កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅ ខណៈបច្ចុប្បន្ននេះ នាងក៏ជាគ្រូបង្វឹកការដើរម៉ូត ប្រចាំក្រុមហ៊ុន Arise Agency ផងដែរ៕

ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី