អេស្ប៉ាញ៖ មួយរយៈពេលចុងក្រោយនេះ មានព័ត៌មានជាច្រើនលេចឮថា ក្លិប Real Madrid កំពុងតែតាមចែចង់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris Saint-Germain កីឡាករ Neymar Jr ។

ដោយឡែក ថ្មីៗនេះ កីឡាករ Casemiro ដែលជាមិត្តរួមក្លិបជាមួយនឹងកីឡាករ Cristiano Ronaldo និងមិត្តរួមក្រុមជម្រើសជាតិ កីឡាករ Neymar បានបង្ហើបថា បើសិនជាកីឡាករទាំង២ រូបនេះ លេងជាមួយគ្នាពិតមែននោះ ពួកគេនឹងត្រូវជើងគ្នាក្នុងការប្រកួត ព្រមទាំងអាចក្លាយជាមិត្តភក្តិល្អ នឹងគ្នាទៀតផង។

Casemiro បានប្រាប់ទៅកាន់សារព័ត៌មាន Los Merengues ថា៖ 

កីឡាករ Cristiano Ronaldo
«Neymar តែងតែមានទម្រង់លេងល្អបែបនេះ ចាប់តាំងពីរូបគេមានអាយុ ១១ឆ្នាំមកម្ល៉េះ។ ហើយគេក៏បានធ្វើរឿងអស្ចារ្យជាច្រើនផងដែរ។ ខ្ញុំគិតថាឱកាសដែលគេនឹងផ្ទេរមកកាន់ Real Madrid គឺមានភាគរយទាបណាស់។ ប៉ុន្តែអ្នកត្រូវតែសួរប្រធានក្លិប លោក Florentino Perez ត្រង់ចំណុចមួយនេះ។ Neymar ដឹងស្រាប់ហើយថា ទ្វារនៅក្លិប Real Madrid តែងតែបើកចំហឲ្យគេជានិច្ច។ ប៉ុន្តែពេលនេះ គេកំពុងតែរីករាយក្នុងការប្រកបអាជីព នៅក្នុងទីក្រុងប៉ារីស។ គេគឺជាកីឡាករដ៏អស្ចារ្យមួយរូប ក្នុងចំណោមកីឡាករកំពូលៗទាំង៣ នៅលើពិភពលោក ហើយ Neymar នឹងអាចត្រូវជើងគ្នាជាមួយនឹង Cristiano Ronaldo ផងដែរ» ៕
កីឡាករ Neymar
កីឡាករ Casemiro
កីឡាករ Cristiano Ronaldo និងកីឡាករ Neymar
កីឡាករ Neymar និងកីឡាករ Casemiro
កីឡាករ Neymar និងកីឡាករ Casemiro
កីឡាករ Neymar និងកីឡាករ Casemiro
Cristiano Ronaldo និងកីឡាករ Casemiro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]