បរទេស៖ បច្ចេកវិទ្យា VAR ឫ Video Assistant Referees នឹងត្រូវដាក់ឲ្យដំណើរការ ក្នុងព្រឹត្ដិការណ៍នៃការប្រកួតបាល់ទាត់ពិភពលោក World Cup នាពាក់កណ្ដាលឆ្នាំនេះ ក្នុងប្រទេសរុស្សី។ 

VAR នឹងប្រើប្រាស់ក្នុងព្រឹត្ដិការណ៍ World Cup

បច្ចេកវិទ្យាមួយនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ ក្នុងបាល់ទាត់អង់គ្លេស រួចមកហើយ ក្នុងរដូវកាលនេះ ហើយក៏ត្រូវបានប្រើប្រាស់ក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី ផងដែរ។

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បាននិយាយថា៖

«ពួកយើងត្រូវប្រើប្រាស់វា (VAR) ឲ្យសមស្របជាមួយពេលវេលា។ ពួកយើងចង់ឲ្យអាជ្ញាកណ្ដាលមានការសម្រេចចិត្ដឲ្យបានច្បាស់លាស់។ ដូច្នេះការប្រកួត នឹងប្រព្រឹត្ដិទៅកាន់តែប្រសើរ។ ដូចក្នុងការប្រកួត World Cup ការសម្រេចចិត្ដសំខាន់ៗមួយចំនួន ត្រូវបានធើ្វឡើងស្របជាមួយភាពត្រឹមត្រូវ» ។
Gianni ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA

គួរឲ្យដឹងថា បច្ចេកវិទ្យា VAR គឺជាបច្ចេកវិទ្យាមួយ ដែលអាចឲ្យអាជ្ញាកណ្ដាលកាត់សេចក្ដីបានកាន់តែច្បាស់ ដោយបច្ចេកវិទ្យាទំនើបមួយនេះ ដំណើរការដោយមានការចាប់ប្លង់វីដេអូយ៉ាងលម្អិត ទៅលើការបង្កកំហុសរបស់កីឡាករ, បាល់ចូលទីត្រឹមត្រូវដែរ ឫយ៉ាងណា និងចំណុចផ្សេងៗទៀត ក្នុងករណីដែលអាជ្ញាកណ្ដាលនៅលើទីលាន មានភាពមិនច្បាស់លាស់ ក្នុងការកាត់សេចក្ដី ឫកាត់សេចក្ដីមិនត្រឹមត្រូវ ៕ 

VAR មានការចាប់ប្លង់វីដេអូយ៉ាងលម្អិត
VAR មានការចាប់ប្លង់វីដេអូយ៉ាងលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]