អង់គ្លេស៖ ក្រោយពីដឹកនាំក្រុមធ្លាក់ចេញពីពានរង្វាន់ Champions League យ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុម Sevilla គ្រូបង្វឹកលោក Jose Mourinho បានចេញមុខបញ្ជាក់ថា រូបលោកនឹងមិនទៅណាជាដាច់ខាតពី Manchester United ។

Jose Mourinho

Man Utd បានបញ្ចប់បេសកម្ម ពានរង្វាន់លំដាប់ទី១ របស់អឺរ៉ុបត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ដោយភ្លាត់ចាញ់ក្រុមមកពីអេស្ប៉ាញ Sevilla ក្នុងលទ្ធផល ២-១ នៅលើទឹកដី Old Trafford កាលពីយប់ថៃ្ងពុធ កន្លងទៅ ធើ្វឲ្យអ្នកគាំទ្រជាច្រើនមិនអស់ចិត្ដ និងរិះគន់ជាច្រើនជុំវិញទម្រង់លេង ដែលដឹកនាំដោយបុរសសញ្ជាតិព័រទុយហ្គាល់ នេះ។

ក្នុងសន្និសីទសារព័ត៌មាន មុនជំនួបទល់នឹងក្រុម Brighton ក្នុងពានរង្វាន់ FA Cup វគ្គ ៨ក្រុមចុងក្រោយ អតីតគ្រូបង្វឹករបស់ក្រុម Chelsea បានលើកឡើងថា៖  

Jose Mourinho
«ខ្ញុំនិយាយទៅកាន់អ្នកគាំទ្រ។ អ្នកគាំទ្រ គឺជាអ្នកគាំទ្រ ពោលគឺ ពួកគេមានសិទ្ធក្នុងការបញ្ចេញមតិ និងបង្ហាញនូវកាយវិការមិនពេញចិត្ដ។ ក្នុងឆ្នាំ២០១៧ ពួកយើងលេងក្នុង Europa League ជាមួយខ្ញុំ ហើយខ្ញុំបានជួយឲ្យឈ្នះពាន និងបានលេង Champions League វិញ។ ខ្ញុំមិនមានការភ័យខ្លាចក្នុងការទទួលខុសត្រូវរបស់ខ្ញុំឡើយ។ ខ្ញុំនឹងនៅទីនេះជាបន្ដទៀត» ៕
Jose Mourinho
Man Utd ធ្លាក់ចេញពីពានរង្វាន់ Champions League
Man Utd ធ្លាក់ចេញពីពានរង្វាន់ Champions League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]