អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បានរៀបចំកញ្ចប់ប្រាក់់ដ៏ធំមួយ សម្រាប់តាមទិញខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Man United កីឡាករ Anthony Martial នៅពេលដែលរដូវកាលនេះបញ្ចប់ទៅ។

គួរឲ្យដឹងថា កិច្ចសន្យារបស់ Martial ជាមួយក្លិបបិសាចក្រហម នឹងបញ្ចប់ទៅនៅក្នុងខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ។

ប្រភពព័ត៌មានជាច្រើន បានអះអាងថា លោក Pavel Nedved ដែលជាអ្នកតំណាងឲ្យក្លិប Juventus បានធ្វើការជជែកពិភាក្សាគ្នា ជាមួយលោក Nelio Lucas ដែលជាភ្នាក់ងាររបស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះផងដែរ។

គេបានឲ្យដឹងទៀតថា កិច្ចប្រជុំនេះបានបញ្ចប់ទៅ ដោយភាពជោគជ័យ ហើយក្រុម Juventus នឹងអាចទិញកីឡាករសញ្ជាតិបារាំង រូបនេះពី Man United ក្នុងតម្លៃប្រមាណជា ៨០លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលថ្មីនេះ កីឡាករ Anthony Martial គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ នៅក្នុងទឹកដី Old Trafford ។ ពោលគឺ រូបក្នុងចំណោមការប្រកួតចំនួន ៣០ដង ក្នុងក្របខ័ណ្ឌ English Premier League រូបគេបានជាប់ជាកីឡាករជម្រើស ១១នាក់ដំបូងត្រឹមតែ ១៦ដងប៉ុណ្ណោះ ៕ 

កីឡាករ Anthony Martial
កីឡាករ Anthony Martial
Pavel Nedved ពេលនៅលេងឲ្យក្លិប Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]