ភ្នំពេញ៖ ក្រុមហ៊ុនធី សបឯ.ក ( T-SHOP ) បានរៀបចំកម្មពិធីប្រកាសតំណាងនាំចូល និងចែកចាយផ្តាច់មុខជាផ្លូវការលើផលិតផលម៉ាក Baseus នៅផ្សារទំនើប ÆON MALL ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងដៃគូអាជីវកម្ម អតិថិជន ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ពិធីដ៏ពិសេសនេះបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងប្រកាសដល់សាធារណៈជនឲ្យបានជ្រាបថា មានតែក្រុមហ៊ុន T-SHOP តែមួយគត់ដែលមានសិទ្ធិផ្តាច់មុខក្នុងការនាំចូលផលិតផលម៉ាក Baseus មកកាន់ប្រទេសកម្ពុជានឹងចែកចាយទៅតាមបណ្តាហាងផ្សេងៗទៀត ដើម្បីធ្វើការលក់បន្តទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ថ្នាក់គ្រប់គ្រងក្រុមហ៊ុន T-SHOP បានមានប្រសាសន៍ក្នុងពេលថ្លែងសន្ថរកថាថា៖

“ថ្ងៃនេះក្រុមហ៊ុន T-SHOP មានកិត្តយសជាខ្លាំង ដែលទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខពីក្រុមហ៊ុន Baseus ក្នុងការនាំចូល និង ចែកចាយផលិតផលម៉ាក Baseus ទូទាំងប្រទេសកម្ពុជា ។ យើងខ្ញុំរីករាយជាខ្លាំងចំពោះលទ្ធផលសព្វថ្ងៃ ដែលម៉ាកយីហោ Baseus មួយនេះទទួលបានការចាប់អារម្មណ៍ និង គាំទ្រជាខ្លាំងពីសំណាក់អតិថិជនក្នុងរយះពេលមួយឆ្នាំតែប៉ុណ្ណោះ។ បេសកកម្មរបស់យើងគឺចង់ក្លាយទៅជាម៉ាកយីហោលេខ ១ នាំមុខគេខាងផ្នែកផលិតផលគ្រឿងតុបតែងទូរស័ព្ទ( Phone Accessories ) ក្នុងប្រទេសកម្ពុជានៅឆ្នាំបន្ទាប់ទៀត។”

ផលិតផលម៉ាក Baseus របស់ក្រុមហ៊ុន T-SHOP ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្រោមទូរស័ព្ទ (Phone Case), កញ្ចក់ការពារទូរស័ព្ទ (Screen Protector), ថ្មជំនួយទូរស័ព្ទ (Power Bank) , ខ្សែសាកទូរស័ព្ទ (USB Cable) , ឧបករណ៍បំប៉ងសំលេង (Speaker) , កាសត្រចៀក (Earphone) , ឧបករណ៍ប្រើប្រាស់ក្នុងឡាន ( Car Accessories ), ដុំសាក (Adapter), ឧបករណ៍បញ្ជូនរូបភាព HDMI និងគ្រឿងបន្លាស់ទូរស័ព្ទ ជាដើម។

រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន T-SHOP មាន 10 សាខា និង Baseus មាន 3 សាខាដែលកំពុងដំណើរការ ហើយនិងមានសាខាជាច្រើនទៀត ដែលនឹងបើកដំណើរការនៅពេលដ៏ខ្លីខាងមុខនេះផងដែរ ។

ដូចនេះ ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន T-SHOP សូមស្វាគមន៍ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាដៃគូ ទទួលសិទ្ធិអាជីវកម្ម (Franchise) ពីក្រុមហ៊ុន T-SHOP ទាំងក្នុងរាជធានី ភ្នំពេញ និងបណ្តាខេត្តនានា ដោយលោកអ្នកអាចទាក់ទងទូរស័ព្ទមកកាន់លេខ 023 885 988 ឬ អញ្ជើញមកកាន់ការិយាល័យធំដែលមានទីតាំងនៅ ផ្ទះលេខ 88 ផ្លូវ 215 សង្កាត់វាលវង់ ខ័ណ្ឌ ៧មករា រាជធានីភ្នំពេញ។

ប្រសិនជាលោកអ្នកត្រូវការជាវផលិតផលណាមួយដូច ដែលបានជម្រាបខាងលើសូមអញ្ជើញទៅកាន់សាខា Baseus ឬ T-SHOP ណាមួយដែលនៅជិតលោកអ្នកបំផុតផងដែរ។

ចំពោះព័ត៌មានលម្អិតអំពីផលិតផលម៉ាក Baseus សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់Baseus គឺ Baseus Cambodia រឺតាមគេហទំព័ររបស់ក្រុមហ៊ុន www.tshopinternational.com ៕

T-SHOP ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើម៉ាក Baseus
T-SHOP ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើម៉ាក Baseus
T-SHOP ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើម៉ាក Baseus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]