ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្មីៗនេះ អតីតតារាសម្តែងជើងចាស់លោកស្រី វីរៈ តារា ដែលជាតួនៅក្នុងរឿង «អនអើយស្រីអន» បានវិលត្រលប់ មកទស្សនាមាតុភូមិកំណើត ជាហេតុធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង។

អ្វីដែលពិសេសនោះ គ្រាន់តែមកដល់ខ្មែរភ្លាម អ្នកស្រីក៏បានបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី៣ វគ្គ live show សប្តាហ៍ទី៦ ភ្លែតតែម្ដង ។

ក្នុងនោះ លោកស្រី ក៏បានសម្ដែងក្ដីនឹករលឹក ចំពោះទស្សនិកជន ដែលជាអ្នកស្នេហាវិស័យភាពយន្តខ្មែរ តាំងពីជំនាន់លោកស្រី បានសម្ដែង រហូតមកដល់ពេលបច្ចុប្បន្ននេះ ខណៈដែលអ្នកស្រី បានចាកឆ្ងាយពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំទៅហើយ។

យ៉ាងណាមិញ ការលេចមុខជាថ្មីរបស់តារាសម្តែងស្រីជើងចាស់ រូបនេះ បានធ្វើឲ្យទស្សនិកជន ពិសេស គណៈកម្មការទាំង៤រូប ពោលគឺ កញ្ញា សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធិ លោក ឆន សុវណ្ណរាជ និងលោក ព្រាប សុវត្ថិ  មានក្តីរំភើបជាពន់ពេក ព្រោះនេះជាឱកាសដ៏កម្រ អាចជួបសំណេះសំណាលផ្ទាល់ ជាមួយលោកស្រី វីរៈ តារា ដែលមិនធ្លាប់មានបែបនេះ ពីមុនមកណាស់ ៕

ជំនាន់លោកស្រី បានសម្ដែង
លោកស្រី វីរៈ តារា
លោកស្រី វីរៈ តារា
លោកស្រី វីរៈ តារា
លោកស្រី វីរៈ តារា
លោកស្រី វីរៈ តារា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីរៈ តារា