ភ្នំពេញ៖ យប់មិញនេះ កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៣ បានប្រព្រឹត្តទៅដោយរលូន បញ្ចប់ក្នុងសប្តាហ៍ទី៦ ជាស្ថាពរហើយ ដោយនៅសល់តែជើងខ្លាំងចំនួន ៦រូបប៉ុណ្ណោះ ដែលអាចបន្តទៅកាន់វគ្គបន្ទាប់ទៀតបាន។

ក្នុងនោះផងដែរ សម្រាប់សប្តាហ៍ទី៦នេះ គឺបានតម្រូវឱ្យបេក្ខជន-បេក្ខនារីទាំងអស់ ព្រមទាំងគណៈកម្មការទាំង ៤រូប តុបតែងខ្លួនជារបៀបកាលពីសម័យដើម ទសវត្សរ៍ឆ្នាំ ៦០-៧០ ផងដែរ។

ជាក់ស្តែង តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់បែបនារីសម័យមុន និងយកតាមគំរូតារាសម្តែងជើងចាស់អ្នកស្រី វិជ្ជរ៉ា ដានី ទៀតផង។ 

ដល់ពេលតុបតែងខ្លួនបែបនេះ ធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសម្រស់ស្រស់ស្អាតតាមបែបម្យ៉ាងទៀត ដោយកាន់តែប្លែកភ្នែក កម្របានឃើញកញ្ញាតុបតែងខ្លួនបែបនេះ កាលពីមុនមកណាស់។ 

តោះចង់ដឹងថា សម្រស់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ស្រស់ស្អាតទាក់ទាញភ្នែកយ៉ាងណាខ្លះ នៅក្នុងឈុតសម័យមុនមួយនេះ ទស្សនារូបភាព ខាងក្រោមនេះទាំងអស់គ្នា៖  

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ក្នុងឈុតនារីទសវត្ស ៦០-៧០
ឱក សុគន្ធកញ្ញា ក្នុងឈុតនារីទសវត្ស ៦០-៧០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា