ចិន៖ កីឡាករប៉ារ៉ាឡាំពិក ផ្នែកហែលទឹក Huang Wenpan បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីឡានរបស់គេទៅបុកជាមួយបង្គោលភ្លើងមួយកន្លែង។ 

Huang Wenpan

បើតាមសេចក្ដីរាយការណ៍ ពីប៉ូលីសក្នុងតំបន់កើតហេតុ បានឲ្យដឹងថា នៅចម្លោះម៉ោងប្រហែលជា ៤រសៀល កាលពីម្សិលមិញនេះ រថយន្តរបស់ Huang Wenpan បានបើកផុតចេញពីផ្លូវ ទៅបុកនឹងបង្គោលភ្លើង ដែលដាក់សងខាងផ្លូវ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះដែរ កីឡាករវ័យ ២២ឆ្នាំ រូបនេះ ត្រូវបានខ្ទាតចេញពីរថយន្ដ នៅពេលដែលឡានរបស់គេចាប់ផ្ដើមក្រឡាប់ផ្ងារជើងឡើងលើ។ 

គ្រោះថ្នាក់ចរាចរណ៍របស់ Huang Wenpan

សូមបញ្ជាក់ថា Huang Wenpan គឺជាកីឡាករប៉ារ៉ាឡាំពិក ផ្នែកហែលទឹក ដែលទទួលជោគជ័យខ្លាំងក្នុងប្រទេសចិន ក៏ដូចជា ថ្នាក់អន្ដរជាតិផងដែរ។

ជាក់ស្ដែង កាលពីឆ្នាំ២០១៦ រូបគេបានឈ្នះមេដាយមាសដល់ទៅ ៥ ក្នុងការប្រកួតប៉ារ៉ាឡាំពិកវិញ្ញាសារហែលទឹក ក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ៕ 

Huang Wenpan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]