ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានខែនេះ អតីតតារាស៊ិចស៊ីកញ្ញា ដេននី ក្វាន់ និងមិត្តប្រុស ពិតជាមានភាពមមាញឹកខ្លាំង ជាមួយការបង្កើតរបររកស៊ីថ្មី ដែលពួកគេបានបណ្ដាក់ទុន ជាលុយសុទ្ធរាប់ម៉ឺិនដុល្លារ ដើម្បីបើកឃ្លាំងលក់រថយន្ត ដែលមានទីតាំង ក្នុងរាជធានីភ្នំពេញ។

លើសពីនេះ ដើម្បីអបអរជំនួញថ្មីនេះ ដែលជាញើសឈាមនៃការខិតខំរបស់អ្នកទាំង២ តារាសាច់សខ្ចី ដេននី ក្វាន់ ព្រមជាមួយគូស្នេហ៍ ក៏បានសម្រេចចិត្ត ប្រារព្ធកម្មវិធី សម្ពោធឃ្លាំងរថយន្ត និងដាក់លក់រថយន្តទំនើបៗ ទាំងនោះ ជាផ្លូវការ កាលពីយប់មិញនេះ តែម្ដង។

ជាក់ស្ដែង ក្នុងកម្មវិធីទាំងមូល គេសង្កេតឃើញថា មានការចូលរួមពី បណ្ដាអ្នកសិល្បៈល្បីជាច្រើនរូប ដែលធ្វើឲ្យក្នុងពិធីទាំងមូល កាន់តែមានភាពសប្បាយរីករាយ ខ្លាំងឡើង។

អ្វីដែលពិសេសនោះ ឆ្លៀតក្នុងឱកាសដ៏ល្អមួយនេះ គូស្នេហ៍អតីតតារាស៊ិចស៊ី រូបនេះ ក៏បានកាន់មេក្រូ និយាយទាំងក្លាហាន ទម្លាយខ្ទេចគ្មានសល់ ពីរឿងរ៉ាវជាច្រើន ដែលបណ្ដាលឲ្យខ្លួន បាក់ចិត្តស្រលាញ់  ដេននី ក្វាន់ ខ្លាំងរហូតដល់ថ្នាក់ ដកចិត្តមិនរួចបែបនេះ។

លោក បានពោលសរសើរនាងចំៗ នៅចំពោះមុខមនុស្សម្នាជាច្រើន ខណៈនិយាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែ អ្នកចូលរួមបាននាំគ្នាទះដៃសាទរ ពេញចិត្ត នឹងអ្វីដែលលោក បានលើកឡើង ធ្វើឲ្យ ដេននី ក្វាន់ ញញឹម បិទមាត់មិនជិតឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ទិដ្ឋភាព យប់ថ្ងៃសម្ពោធឃ្លាំងលក់ឡាន ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់