កូរ៉េ៖ អតីតបេក្ខនារី ដែលធ្លាប់បានចូលរួមប្រលងប្រជែងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ២ នាង ប្រាក់គន្ធា បច្ចុប្បន្ននេះបានក្លាយទៅជាតារាចម្រៀងកុងត្រាប្រចាំនៅក្នុងផលិតកម្មសាន់ដេ ដោយទទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ទន្ទឹមនឹងនេះ តារាចម្រៀងស្រី នាង ប្រាក់គន្ធា ពិតជាមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងតាមរយៈបទចម្រៀងមនោសញ្ចេតនា ដែលមានចំណងជើងថា «បេះដូងចេះស្រវឹង» ដែលទើបតែចេញកាលពីពេលកន្លងទៅនេះ។

ស្របជាមួយនឹងការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ពេលនេះតារាចម្រៀង នាង ប្រាក់គន្ធា ក៏មានឱកាសបានចេញទៅច្រៀងនៅប្រទេសកូរ៉េថែមទៀត សម្រាប់អបអរសាទរពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ជាមួយនឹងជនជាតិខ្មែរយើងដែលរស់នៅកូរ៉េ។

ជាក់ស្តែង បើយោងតាមការឱ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាង ប្រាក់គន្ធា ក៏បានឱ្យដឹងថាការធ្វើដំណើររបស់នាងទៅសម្តែងនៅកូរ៉េលើកនេះ គឺនឹងវិលមកវិញនៅថ្ងៃទី ១៤ ខែ មេសាឯណោះ។

ហើយបើក្រឡេកទៅមើលពីសម្រស់របស់តារាចម្រៀងស្រីរូបនេះវិញ ក៏កាន់តែមានភាពស្រស់ស្អាតឡើង នៅក្នុងវ័យ១៨ឆ្នាំ។

មិនធម្មតាឯណា សម្រស់កាន់តែស្អាត កេរ្តិ៍ឈ្មោះក៏កាន់តែល្បី ពេលនេះមានទីផ្សារការងារក្នុងវិស័យសិល្បៈដល់ក្រៅប្រទេសថែមទៀត ជូនពរជោគជ័យគ្រប់ភារកិច្ច៕

ទស្សនាកម្រងរូបភាពខាងក្រោមដូចតទៅនេះ៖ 

គន្ធា និងបងប្រុស
អ៊ីណូ និង គន្ធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាង ប្រាក់គន្ធា