ចិន៖ កីឡាករសញ្ជាតិប្រេស៊ីល Alexandre Pato បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ នៅប្រទេសចិនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបលោកបានសារភាពស្នេហ៍ ជាសាធារណៈថា ខ្លួនកំពុងតែលង់ស្រលាញ់ ទៅលើតារាសម្ដែងជនជាតិចិនម្នាក់។

នារីរូបស្រស់ដែលឆក់យកបេះដូងកីឡាករ Pato រូបនេះ គឺជា កញ្ញា Dilraba Dilmurat ដែលសព្វថ្ងៃនាងគឺជាតារាដ៏ល្បីមួយដួង ក្នុងប៉ុស្តិ៍ទូរទស្សន៍មួយរបស់ចិន។

កញ្ញា Dilraba Dilmurat

កីឡាករ Pato បានសុំស្នេហ៍ Dilraba ជាសាធារណៈ ក្រោយពេលក្រុម Tianjin Quanjian របស់គេ បានយកឈ្នះទៅលើក្រុមកូរ៉េខាងត្បូង Jeonbuk Hyundai FC ក្នុងព្រឹត្តិការណ៍ AFC Champions League។

ក្រោយពីបានទះដៃអបអរសារទរ និងអរគុណដល់អ្នកទស្សនាហើយនោះ Pato បានឃើញផ្លាកបដាមួយ ដែលមានរូបថតគេជាមួយនិង Dilraba ដែលអ្នកគាំទ្របានបោះចូលក្នុងតារាង។ ខណៈពេលនោះដែរ Pato បានយកផ្ទាំងបដានោះមកកាន់ ដោយមានមិត្តរួមក្រុមគេពីរនាក់ទៀត មកជួយកាន់ផងដែរ ដើម្បីឲ្យអ្នកសារព័ត៌មានថតរូបឲ្យបានកាន់តែច្បាស់។ 

កញ្ញា Dilraba Dilmurat និង កីឡាករ Alexandre Pato

លុះពេលដែលធ្វើសន្និសីទសារព័ត៌មាន ក្រោយពីការប្រកួត Pato បានសារភាពថា ខ្លួនពិតជាលង់ស្នេហ៍ នឹងកញ្ញា Dilraba មែន ដោយសារតែ នាងមានសម្រស់ស្រស់ស្អាត ព្រមទាំងមានចរិតក្រមិចក្រមើម គួរឲ្យស្រឡាញ់ថែមទៀតផង។

កីឡាករ Pato បានបន្តទៀតថា កញ្ញា Dilraba ប្រហែលជាមិនទាន់ចាប់អារម្មណ៍លើរូបលោកនៅឡើយទេ។ ប៉ុន្តែបើលោកបង្ហាញទម្រង់លេងល្អ និងស៊ុតបញ្ចូលទីបានច្រើន ពេលនោះប្រហែលជា កញ្ញា Dilraba អាចមានចំណាប់អារម្មណ៍ មកលើរូបលោកខ្លះៗជាមិនខាន។ 

គួរបញ្ជាក់ថា កីឡាករ Pato បានផ្លាស់ប្តូរមកលេងឲ្យក្រុម Tianjin Quanjian កាលពីឆ្នាំ២០១៧ ស្របពេលគ្នា ជាមួយការចាក់ផ្សាយដំបូងនៃរឿង Eternal Love របស់កញ្ញា Dilraba Dilmurat ហើយបន្ទាប់ពីបានទស្សនារឿងនេះហើយ កីឡាករ Pato ក៏បានចាប់ផ្តើមមានកូនចិត្តលួចស្រលាញ់ កញ្ញា Dilraba ភ្លាមៗតែម្តង ៕ 

កញ្ញា Dilraba Dilmurat
កញ្ញា Dilraba Dilmurat
កីឡាករ Alexandre Pato

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]