ភ្នំពេញ៖ កំពូលតារាចម្រៀងលំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា នៅតែអាចកាន់តំណែងជាតារាស្រីជួរមុខដដែល បើទោះជានាងបានឈរជើង លើវិថីសិល្បៈជាង១០ឆ្នាំក៏ដោយ។

ជាក់ស្តែង ទន្ទឹមនឹងភាពល្បីល្បាញ របស់តារាស្រីរូបនេះ មហាជនពិតជាកម្រនឹងឃើញនាងបង្ហាញខ្លួនជាសាធារណៈខ្លាំងណាស់ ព្រោះថាបើសិនជានាងបង្ហាញខ្លួនជាញឹកញាប់នោះ នាងច្បាស់ជា មិនអាចទប់ចំនួនមនុស្សដែលចោមរោមថតរូបជាមួយបាននោះទេ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ កញ្ញា ឱក សុគន្ធកញ្ញា បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ របស់ខ្លួនខ្លាំងមែនទែន ដោយតារាចម្រៀងស្រីស្រស់សោភាពរូបនេះ បានបង្ហាញខ្លួនឈរថតរូប បង្អួតសម្រស់ធ្វើមិនដឹង នៅទីសាធារណៈចំកណ្តាលទីក្រុងភ្នំពេញតែម្តង។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញកញ្ញាសុគន្ធ កញ្ញា បង្ហាញខ្លួននៅទីសាធារណៈ ឈរថតរូបធ្វើមិនដឹងបែបនេះ ព្រោះពីមុនមកអ្នកគាំទ្រកម្រឃើញនាងធ្វើបែបនេះណាស់៕

ទស្សនារូបភាពខាងក្រោម៖ 

សុគន្ធកញ្ញា
សុគន្ធកញ្ញា បង្ហាញខ្លួនជាសាធារណៈ
សុគន្ធកញ្ញា បង្ហាញខ្លួនជាសាធារណៈ
សុគន្ធកញ្ញា បង្ហាញខ្លួនជាសាធារណៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា