(ភ្នំពេញ)៖ តារាសម្ដែងស្រី ឈិត សុជាតា ក្រោយពេលរៀបការ សាងគ្រូសារ ជាមួយស្វាមី ទទួលបានដំណក់ឈាមកូនប្រុសស្រី ២នាក់ រួចមក គេសម្គាល់ឃើញថា នៅតែរក្សាប្រជាប្រិយភាព ដូចមុនដដែល។ បើការមកជីវិតគ្រួសារវិញ តារាស្រីរូបនេះ នៅតែក្រាញ់ននៀល មិនព្រមបង្ហាញមុខស្វាមី ជាសាធារណៈ ទាល់តែសោះ ខណៈកាលពីកន្លងទៅនាងធ្លាប់អះអាងថា នឹងបង្ហាញឲ្យស្គាល់មុខមាត់ស្វាមី គ្រាន់តែឱកាសល្អ មិនទាន់ហុចឲ្យតែប៉ុណ្ណោះ។ អ្វីដែលតារាសម្ដែង ឈិន សុជាតា បានសន្យាជាមួយមហាជននោះ មិនខកបំណងនោះទេ ខណៈដែលថ្មីៗនេះ នាងបានបង្ហោះរូបថតមួយសន្លឹក ចូលទៅក្នុងបណ្ដាញហ្វេសប៊ុក ដោយបញ្ចេញមុខមាត់ដ៏ស្រស់សង្ហា របស់ស្វាមី ដែលធ្វើឲ្យមហាជន មានភាពភ្ញាក់ផ្អើលជាខ្លាំង។

ការបង្ហាញមុខលើកនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះនាពេលកន្លងមក ឈិត សុជាតា មិនដែលបង្ហាញមុខមាត់ស្វាមី ឬ សម្បីតែបង្ហោះនៅតាមប្រព័ន្ធអ៊ីនធឺណែត ក៏គ្មានសម្បីតែមួយសន្លឹក។

យ៉ាងណាមិញ ឈិត សុជាតា នៅតែមានសម្រស់ស្រស់ស្អាត ក្រោមការថ្នាក់ថ្នម មើលថែ និង ក្ដីស្រឡាញ់ពីសំណាក់ស្វាមី។

គួរបញ្ជាក់ថា បច្ចុប្បន្ន អតីតតារាសម្ដែង ឈិត សុជាតា បានផ្អាកពីវិស័យសិល្បៈ ដោយងាកមកចាប់អាជីព ជាអ្នកជំនួញលក់ទំនិញតាមអនឡាញ ទៅវិញ។ ក្រៅពីមើលថែទាំកូនភ្លោះប្រុសស្រីទាំងពីរនាក់ អ្នកនាងក៏ជានាយិកា នៅក្នុងក្រុមហ៊ុនទេសចរណ៍អេសធីអេផងដែរ៕

ឈិត សុជាតា
ឈិត សុជាតា
ឈិត សុជាតា
ឈិត សុជាតា និងស្វាមី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុជាតា