អាមេរិក៖ តារាសម្តែងរូបស្រស់អ្នកនាង នី មុល្លីកា បានឃ្លាតឆ្ងាយពីរង្វង់សិល្បៈ អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយបានទៅរស់នៅជាមួយស្វាមីលើទឹកដីអាមេរិក ព្រមទាំងមានកូនប្រុសស្រី ២ នាក់ ដែលសុទ្ធតែមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រលាញ់កាត់ទៅតាមនាងជាម្តាយទៀតផង។

ជាក់ស្តែងកូនស្រីទី ២ របស់តារាសម្តែងស្រីរូបនេះ សម្រាលបានរយៈពេល ៣ ខែកន្លងមកហើយ ដោយអ្នកនាងក៏បានធ្វើពិធីបង្កក់កូនស្រីរួចជាស្រេចមកហើយដែរ។

ហើយនៅថ្ងៃនេះ តារាសម្តែងស្រី នី មុល្លីកា ដែលទស្សនិកជនតែងតែស្គាល់ថាគឺជាតួឯកស្រីក្នុងរឿង «កុមារី២៥ឆ្នាំ» ក៏បានបង្ហោះនូវរូបភាពជាច្រើនសន្លឹករបស់នាង និងសមាជិកនៅក្នុងក្រុមគ្រួសារជាច្រើននាក់ទៀត នៅក្នុងពិធីបង្កក់កូនស្រីជាទីស្រលាញ់។

នៅក្នុងនោះដែរ គេឃើញកូនស្រី និងតារាសម្តែង នី មុន្លីកា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងឈុតសម្លៀកបំពាក់ពណ៌សទាំងម្តាយទាំងកូន បានប្រារព្ធធ្វើពិធីជប់លៀងបង្កក់កូនស្រីម្នាក់នេះ យ៉ាងសប្បាយរីករាយផងដែរ៕

តោះមកទស្សនាកម្រងរូបភាពនៅក្នុងគ្រួសាររបស់អ្នកនាង នី មុល្លីកា ដែលពោរពេញទៅដោយសុភមង្គលដូចខាងក្រោម៖   

នី មុល្លីកា និងកូនស្រី
គ្រួសារ នី មុល្លីកា
ពិធីបង្កក់កូន នី មុល្លីកា
ពិធីបង្កក់កូន នី មុល្លីកា
ពិធីបង្កក់កូន នី មុល្លីកា
ពិធីបង្កក់កូន នី មុល្លីកា
ពិធីបង្កក់កូន នី មុល្លីកា
ពិធីបង្កក់កូន នី មុល្លីកា
ពិធីបង្កក់កូន នី មុល្លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា