អាមេរិក៖ កាលពីឆ្នាំមុន ជើងឯកប្រដាល់មិនដែលចាញ់ Floyd Mayweather បានចេញពីការចូលនិវត្តន៍របស់ខ្លួន ដើម្បីចូលសង្វៀនបំបាក់តារាឆ្នើមក្នុងស្ថាប័ន UFC គឺកីឡាករ Conor McGregor ។

ចាប់តាំងពីការប្រកួតដ៏ធំនេះ បានបញ្ចប់ទៅ ភាគីទាំង២ បានបោះពាក្យសម្តីឲ្យគ្នាទៅវិញទៅមក ដែលធ្វើឲ្យមហាជាច្រើនជឿថា អ្នកទាំង២ អាចនឹងចូលក្នុងការប្រកួតប្រដាល់ក្នុងទ្រុង UFC ដើម្បីកាត់សេចក្តី ​​​​​​​​​​​​​​​​​​នៅថ្ងៃណាមួយវិញជាមិនខាន។

ដោយឡែក ថ្មីៗនេះ មហាជនជាច្រើនកាន់តែជឿជាក់ខ្លាំងថា ការប្រកួតក្នុងទ្រុងរវាង Mayweather និង McGregor កាន់តែមានភាគរយច្រើនជាងមុនហើយ បន្ទាប់ពីអ្នកអតីតប្រដាល់សញ្ជាតិអាមេរិករូបនេះ បានបញ្ជាក់ថា ខ្លួននឹងធ្វើការហ្វឹកហាត់ក្បាច់គុនចម្រុះ ព្រមទាំងការបោកចំបាប់ជាមួយនឹងកីឡាករ Tyron Woodley ដែលជាជើងខ្លាំងក្នុងស្ថាប័ន UFC មួយរូប។

Mayweather បាននិយាយប្រាប់អ្នកសារព័ត៌មាន TMZ ថា៖ «សមត្ថភាពក្នុងការប្រកួតកីឡាបោកចំបាប់របស់ខ្ញុំ មិនអន់នោះទេ។ បើសិនជារាប់ពីមួយដល់ដប់ ខ្ញុំអាចនិយាយបានថា សមត្ថភាពរបស់ខ្ញុំប្រហែលជាឈរនៅលេខ៧»

អ្នកប្រដាល់មិនដែលចាញ់រូបនេះ ក៏បានបង្ហើបដែរថា សមត្ថភាពក្នុងការប្រើប្រាស់ដៃរបស់ខ្លួន គឺពិតជាខ្លាំង ប៉ុន្តែការប្រើប្រាស់ជើង គឺនៅក្នុងសភាពអន់នៅឡើយ។

ជាចុងក្រោយ រូបគេបានបន្ថែមថា ការប្រកួតមួយនេះ អាចនឹងកើតឡើង បើសិនជារូបគេទទួលបានការផ្តល់ប្រាក់ ក្នុងកម្រិតមួយដែលត្រឹមត្រូវនោះ ៕ 

ការប្រកួតរវាង Floyd Mayweather និង Conor McGregor
កីឡាករ Floyd Mayweather
កីឡាករ Conor McGregor
កីឡាករ Tyron Woodley
Floyd Mayweather និងកីឡាករ Tyron Woodley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]