ជប៉ុន៖ តារាសម្តែងកញ្ញា ឌុច លីដា ឆ្នាំនេះមានកេរ្តិ៍ឈ្មោះបោះសម្លេង និងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជន តាមរយៈការសម្តែងខ្សែភាពយន្តនានារបស់នាងជាបន្តបន្ទាប់។

កាលពីពេលថ្មីៗនេះកញ្ញា ឌុច លីដា ក៏បានទទួលកិត្តិយសឱ្យទៅចូលរួមនៅក្នុងពិធីបើកមហោស្រពខ្សែភាពយន្ត អូសាកា ដ៏ធំសម្បើមមួយប្រចាំឆ្នាំ ដែលបានធ្វើឡើងនៅប្រទេសជប៉ុន តំណាងរឿង «នារីវេទមន្ត» ផងដែរ។ 

ក្នុងនោះ គេឃើញតារាសម្តែងស្រី ឌុច លីដា ក៏បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ពណ៌ផ្កាឈូក គួរឱ្យស្រលាញ់ណាស់។ មិនតែប៉ុណ្ណោះ ម៉ូតសក់របស់នាង ក៏មានភាពស្រស់ស្អាតម្យ៉ាងដែរ ដោយបានតុបតែងច្នៃធ្វើជាលក្ខណៈម៉ូតបែបជប៉ុនបន្តិចៗ រំលេចនូវភាពស្រស់ស្អាតរបស់នាងបន្ថែមទៀតកាន់តែស្រស់ផងដែរ។

ស្របជាមួយគ្នានេះដែរ ក៏មានហ្វេនៗដែលជាជនជាតិជប៉ុនជាច្រើននាក់ បានមកសុំហត្ថលេខាពីកញ្ញា ឌុច លីដា ជាបន្តបន្ទាប់ ដោយសេចក្តីស្រលាញ់ពេញចិត្ត និងការគោរពរាប់អានយ៉ាងខ្លាំង៕

ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖  

ឌុច លីដា
ឌុច លីដា នៅជប៉ុន
ឌុច លីដា នៅជប៉ុន
ឌុច លីដា នៅជប៉ុន
ឌុច លីដា នៅជប៉ុន
ការតុបតែងខ្លួន ឌុច លីដា នៅជប៉ុន
ការតុបតែងខ្លួន ឌុច លីដា នៅជប៉ុន
ការតុបតែងខ្លួន ឌុច លីដា នៅជប៉ុន
ការតុបតែងខ្លួន ឌុច លីដា នៅជប៉ុន
ការតុបតែងខ្លួន ឌុច លីដា នៅជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា