បរទេស៖ បន្ទាប់ពីការប្រកួតដ៏ជក់ចិត្ដក្នុងវគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ពេលនេះ គេបានរកឃើញនូវក្រុមខ្លាំងៗ ចំនួន ៨ ដែលអាចឈានមកកាន់វគ្គបន្ទាប់នេះ។

ក្រុមទាំង ៨នោះ មានដូចជា Real Madrid, Liverpool, Barcelona, Bayern Munich, Manchester City, Sevilla, Roma និង Juventus ដែលពួកគេនឹងត្រូវប្រកួតគ្នាដើម្បីស្វែងរកក្រុមចំនួន ៤ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។  

ក្រុមទាំង៨ ដែលឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយ

ការចាប់ឆ្នោតសម្រាប់វគ្គ ១/៤ នេះ នឹងត្រូវធើ្វឡើងនៅទីក្រុង Nyon ប្រទេសស្វីស នៅវេលាម៉ោង ៦ល្ងាច (ម៉ោងក្នុងតំបន់) នេះ ដែលប្រិយមិត្ដអាចតាមដានផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ UEFA ។

សម្រាប់ការចាប់ឆ្នោត នឹងប្រព្រឹត្ដឡើងតាមរូបមន្ដ ក្រុមណាដែលចាប់បានមុន នឹងត្រូវធើ្វជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមនេះ។ ក្រុមដែលមកពីប្រទេសជាមួយគ្នា ក៏អាចប្រកួតគ្នាបានដែរ (ប្រសិនចាប់ឆ្នោតបាន) ខណៈពេលវេលាជាក់លាក់សម្រាប់ធើ្វការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះ UEFA នឹងប្រកាស បន្ទាប់ពីការចាបឆ្នោតបានបញ្ចប់ ៕  

ពានរង្វាន់ Champions League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]