អង់គ្លេស៖ កាលពីដើមខែមករា កីឡាករ Alexis Sanchez បានដើរតាមគន្លងចាស់របស់កីឡាករ Robin van Persie ដោយធ្វើការចាកចេញពីក្លិបកាំភ្លើងធំ Arsenal ហើយចូលរួមជាមួយក្រុមគូបដិបក្ខ Manchester United ។

កាលពីថ្មីៗនេះដែរ កីឡាករ Alexis Sanchez បានបង្ហើបជាលើកដំបូង បន្ទាប់ពីចូលរួមជាមួយ Man United ថា ក្លិបកាំភ្លើងធំបានព្យាយាមអស់ពីសមត្ថភាពហើយ ដើម្បីរក្សារូបគេនៅក្នុងក្រុមជាបន្តទៀត រហូតដល់ថ្នាក់គ្រូបង្វឹកក្រុម Arsenal លោក Arsene Wenger ប្រាប់រូបគេត្រង់ៗថា គេគឺជាកីឡាករល្អបំផុត នៅក្នុងក្រុមទៀតផង។ 

កីឡាករសញ្ជាតិឈីលីរូបនេះ បានប្រាប់សារព័ត៌មានថា៖ 

កីឡាករ Alexis Sanchez
«លោក Wenger ពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់ ហើយគាត់ក៏មិនចង់ឲ្យខ្ញុំចាកចេញឡើយ។ គាត់បានប្រាប់ខ្ញុំថា គាត់ចង់ឲ្យខ្ញុំចុះហត្ថលេខា និងលេងនៅទីនេះជាបន្តទៀត ព្រោះតែខ្ញុំគឺជាកីឡាករល្អបំផុតនៅក្នុងក្រុម» ។
Arsene Wenger និងកីឡាករ Alexis Sanchez

លើសពីនេះទៅទៀតនោះ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ថែមទាំងបានព្រមានដល់ Sanchez ផងដែរថា ចាប់តាំងពីដើមមក ក្រុម Man United មិនដែលមានកីឡាករសញ្ជាតិឈីលីនោះឡើយ។ ដូច្នេះវាអាចនឹងពិបាកសម្រាប់រូបគេ។ ប៉ុន្តែជាចុងក្រោយ លោក Wenger បានធ្វើការអបអរដល់រូបខ្លួន និងគ្មានការចងកំហឹងនោះឡើយ ៕ 

កីឡាករ Alexis Sanchez ពេលនៅលេងឲ្យ Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]