ភ្នំពេញ៖ RAVEGROUND កម្មវិធីរាំកម្សាន្ដដ៏អស្ចារ្យជាមួយតន្ត្រីបែប Electronic Dance Music (EDM) បានត្រលប់ មកវិញជាលើកទី ៣ ហើយបន្ទាប់ពីទទួលបានអ្នកចូលរួមនិងគាំទ្ររាប់ពាន់នាក់ ។

តន្ត្រី EDM នៅកម្មវិធី RAVEGROUND

RAVEGROUND កាលពីឆ្នាំមុនមាន DJ ល្បីក្នុងតំបន់ជា Headliner តែលើកនេះមិនធម្មតាទេណា​ ដោយក្រុម EDM Cambodia នាំយកDJ ANGEMI វ័យ២២ឆ្នាំ ដ៏ស្រស់សង្ហាដែលមកពីកម្មវិធីលំដាប់ អន្តរជាតិ Tomorrowland មកសំដែងជូនទស្សនិកជនរាំកម្សាន្ដ។ ហើយ RAVEGROUND ក៏នៅតែមាន DJ ល្បីក្នុងតំបន់ថែមមួយទៀតគឹក្រុម MAKE YOU FREAK ដែលល្បីខ្លាំងណាស់ខាងចាក់បទកន្ត្រាក់ អារម្មណ៍ ។ ក្រៅពីនេះក៏មិនភ្លេច DJ ក្នុងប្រទេសយើងដែរគឺ DJ MAILY ម្ចាស់ពានរង្វាន់ Pioneer Digital DJ Battle រួមជាមួយក្រុម Vutha x Yoku និង DJ LIN ដែលនឹងញ៉ាំងបរិយាកាសនៃកម្មវិធីនេះកាន់តែ កន្ត្រាក់អារម្មណ៍ជាងឆ្នាំមុនៗទៀត ។

RAVEGROUND ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី ៣១ មីនា ២០១៨ នៅទីតាំងដ៏ល្អជាប់មាត់ទន្លេចតុមុខ តែម្តងគឺសណ្ឋាគារ Cambodiana ចាប់ពីម៉ោង ៤ ល្ងាចដល់ម៉ោង ១១​ យប់។ សំបុត្រឆ្នាំនេះមានតំលៃជាតំណាក់កាលគឺតំលៃពិសេស៖
១០ ដុល្លារផុតកំណត់ថ្ងៃទី ១៥ មីនា
១៥ ដុល្លារចាប់ពីថ្ងៃទី ១៦ មីនា
២០ ដុល្លារចាប់ពីម៉ោង ៤ ល្ងាចថ្ងៃកម្មវិធី

សំបុត្រទាំងអស់សុទ្ធតែផ្ជាប់ជាមួយ Coupon ប្តូរយកភេសជ្ជៈ Heineken បានមួយដប ។ ទស្សនិកជន អាចរកជាវសំបុត្របានគ្រាន់តែបំពេញឈ្មោះតាម Link នេះដើម្បីទទួលបានការដឹកជញ្ជូនដោយឥត គិតថ្លៃ ឬក៏អាចជាវសំបុត្រតាម Link នេះតាមអនឡាញហើយប្តូរយកសំបុត្រនៅថ្ងៃ កម្មវិធី​ ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលមើលទំព័រ Facebook របស់ EDM Cambodia ឬក៏អាច ទាក់ទងតាមលេខទូរស័ព្ទ 010 441 394

តន្ត្រី EDM នៅកម្មវិធី RAVEGROUND
តន្ត្រី EDM នៅកម្មវិធី RAVEGROUND
DJ ANGEMI
DJ MAILY
MAKE YOU FREAK
DJ LIN
VXY
NICKY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]