ប្រេស៊ីល៖ កាលពីពេលថ្មីៗកន្លងទៅនេះ ខ្សែប្រយុទ្ធលំដាប់ពិភពលោក កីឡាករ Neymar Jr បានរងរបួសកជើងយ៉ាងធ្ងន់ធ្ងរ រហូតដល់ថ្នាក់ត្រូវការវះកាត់ នៅឯប្រទេសប្រេស៊ីលទៀតផង។

យ៉ាងណាមិញ ទទួលការវះកាត់ មិនទាន់ទាំងបានមួយរយៈពេលផង ស្រាប់តែខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល រូបនេះ បានបង្ហោះវីដេអូឃ្លីបមួយ ធ្វើឲ្យប្រិយមិត្តបាល់ទាត់ មានការកោតសរសើរ យ៉ាងខ្លាំងដល់រូបគេ។

ជាក់ស្តែង ក្រោយការវះកាត់ជាង ២សប្តាហ៍ កន្លងមក កីឡាករ Neymar បានវិលត្រលប់ចូលមកធ្វើការហ្វឹកហាត់ និងពង្រឹងរាងកាយឡើយវិញ ដើម្បីត្រៀមខ្លួនជួយប្រទេសរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ World Cup ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

គួរឲ្យដឹងដែរថា មកទល់ពេលនេះ មិនទាន់មានព័ត៌មាន ជាក់លាក់ណាមួយនៅឡើយទេថា តើខ្សែប្រយុទ្ធកំពូលរបស់ប្រេស៊ីលរូបនេះ នឹងអាចធ្វើការបង្ហាញខ្លួន នៅលើឆាកអន្តរជាតិដ៏ធំ ដែលនឹងចាប់ផ្តើមនាក្នុងខែមិថុនា ខាងមុខនេះ បាន ឬ ក៏អត់នោះទេ៕ 

កីឡាករ Neymar ពេលរងរបួស
កីឡាករ Neymar ពេលធ្វើការហ្វឹកហាត់
កីឡាករ Neymar ពេលធ្វើការហ្វឹកហាត់
កីឡាករ Neymar ពេលធ្វើការហ្វឹកហាត់
កីឡាករ Neymar ពេលធ្វើការហ្វឹកហាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]