ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១៧២ សម្រាប់តារាង FIFA បើគិតត្រឹមថៃ្ងទី ១៥ ខែមីនា ម្សិលមិញនេះ។

បើយោងតាមការចុះផ្សាយ លើគេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានឲ្យដឹងថា កម្ពុជា បានរក្សាចំណាត់ថ្នាក់ដូចកាលពីខែមុនដែរ (១៧២) ។ ពោលគឺ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៧១ ស្ទួនជាមួយប្រទេស ប្រទេសសិង្ហបុរី (សិង្ហបុរី មានស្ថិតិល្អជាងកម្ពុជា)។

បើគិតក្នុងចំណាត់ថ្នាក់ទ្វីបអាស៊ី ទាំងមូលវិញ កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៣៤ ខណៈក្នុងទ្វីបអាស៊ីអាគ្នេយ៍ កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៧។

ដោយឡែក ក្រុមដែលនៅលើតារាងចំណាត់ថ្នាក់ពិភពលោកវិញ គឺក្រុមជម្រើសជាតិ អាល្លឺម៉ង់ តាមពីក្រោមដោយ ប្រេស៊ីល លេខ២, ព័រទុយហ្គាល់ លេខ៣ ៕  

កម្ពុជា​ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៧២ នៃតារាង FIFA
ក​ម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៧ បើគិតក្នុងតំបន់អាស៊ីអាគ្នេយ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]