ភ្នំពេញ៖ តារាចម្រៀង សម្លេងផ្អែមប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា កាលពីថ្មីៗនេះ បានធ្វើឲ្យមហាជនកោតសរសើរមែនទែន នៅពេលដែលឃើញរូបនាង ចូលខ្លួនមកសុំជំនួយក្នុងការ Live វីដេអូតាមហ្វេសប៊ុក ដើម្បីអំពាវនាវសប្បុរសជនជួយជាថវិកា ព្យាបាលជំងឺតារាសម្តែងលោក យូ ឌីស្កូ។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីសាច់សខ្ចីរូបនេះ ថែមទាំងច្រៀងចម្រៀងចំនួន២បទ ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រជាងរាប់ពាន់នាក់ ដែលកំពុងតែមើលការLive វីដេអូនេះផងដែរ។

ក្នុងនោះដែរ កញ្ញា សួស វីហ្សា បានធ្វើឲ្យមហាជនដែលកំពុងមើលការ Live វីដេអូនេះ ស្ទើរតែក្តុកក្តួលអារម្មណ៍តាម នៅពេលដែលឃើញនាង ច្រៀងបណ្តើរសម្រក់ទឹកភ្នែកបណ្តើរទាំងអួលដើម.ក ស្ទើរតែច្រៀងមិនរួច ព្រោះតែខ្លោចចិត្តអាណិត លោក យូ ឌីស្កូខ្លាំងពេក។

ទោះជាយ៉ាងណាក្តី នៅពេលនេះក្រុមតារាទាំងនោះ កំពុងតែនាំគ្នា ស្វះស្វែងរកជំនួយឲ្យបានគ្រប់ឆាប់រហ័ស ព្រោះថាស្ថានភាពជំងឺរបស់លោក យូ ឌីស្កូ មិនអាចទុកចោលយូររបៀបនេះបាននោះទេ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

សួស វីហ្សា
យូ ឌីស្កូកាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា