កញ្ញា Lei Qingyao បានប្រើប្រាស់ជើងរបស់នាងក្នុងការសរសេរអក្សរចិន ក្មុងការបង្ហាញខ្លួននៅកម្មវិធី “If You’re the One” ។ Lei Qingyao ដែលជាជនជាតិចិនមួយរូបនេះ អាចចាប់អ្វីក៏បានដោយមិនបាច់ប្រើប្រាស់ដៃទាំង២របស់នាងឡើយ ដែលកញ្ញាបានចូលរួមក្នុងកម្មវិធីដែលជាកម្មវីធីដ៏ល្បីមួយ មានឈ្មោះថា  If You Are the One (非诚勿扰)  ដើម្បីរកសេ្នហ៍ពិត។  កញ្ញាដែលមានរូបសម្ជស្សដ៏ស្រស់ស្អាត នេះមានអាយុ​​ ២២ឆ្នាំ ហើយនាងបានបាត់បង់ដៃទាំងពីររបស់នាងនៅអាយុ ៣ ឆ្នាំនៅពេលដែល នាងជួបគ្រោះថ្នាក់ដោយចៃដន្យ គឺឆក់ខែ្សភើ្លង។ ទោះបីជានាងមិនមានដៃទាំង២ក៏ដោយ ក៏នាងឥលូវនេះអាចប្រើប្រាស់ជើងរបស់នាងទាំងពីរក្នុង ការស្លៀកសំលៀកបំពាក់, ចំអិនអាហារ, ហែលទឹក, និងគូររូរ។ ប៉ុនែ្ដអ្វីដែលអស្ចារ្យនោះគឺនាងកំពុង ក្លាយទៅជាតារាភាពយន្ដ ដែលអាចជួយឲ្យនាងរកប្រាក់ចំនូលបាន។ នាងគឺជានិស្សិតនៅមហាវិទ្យាល័យផែ្នក រូបវិទ្យា និងជានាយករងនៅក្នុងការចូលរួមមនុស្សដែល មិនមានកាយសម្បទាគ្រប់គ្រាន់នៅក្នុងសង្កាត់ Wenjiang ក្នុងទីក្រុង Chengdu។ កម្មវិធីនេះជាកម្មវិធីរបស់ក្រុមហ៊ុនមិត្ដភិក្ដរបស់នាង ហើយនាងបាននិយាយបនែ្ថមទៀតថា នាងប្រាកដជាសែ្វងរកសេចក្ដីស្នេហា បើសិនជាវាមិនរត់មករកនាងដោយខ្លួនឯងនោះ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]