អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់លំដាប់ទី២ Europa League កាលពីយប់មិញនេះ ក្រោយបំបាក់ក្រុម AC Milan ក្នុងជើងទី២ ៣-១ (សរុបទាំង២ ជើង ៥-១)។ 

៣គ្រាប់ របស់ក្រុមដឹកនាំដោយលោក Wenger ធើ្វបានដោយខែ្សប្រយុទ្ធសញ្ជាតិអង់គ្លេស Danny Welback ចំនួន ២គ្រាប់ ក្នុងនាទី ៣៩, ៨៦ និងខ្សែបម្រើកណ្ដាល Xhaka នាទី៧១ ខណៈ ១គ្រាប់សងវិញ របស់ក្រុមមកពីអ៊ីតាលី ធើ្វបានដោយកីឡាករ Calhanoglu នៅនាទី៣៥។

ចប់ការប្រកួត Arsenal យកឈ្នះ AC Milan ៣-១ (សរុបទាំង២ ជើង ៥-១) បន្ដទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី២ UEFA Europa League ។

គួរឲ្យដឹងថា ការចាប់ឆ្នោតសម្រាប់វគ្គ ៨ក្រុមចុងក្រោយ ទាំងពាន Champions League និង Europa League នឹងធើ្វឡើងនៅវេលាម៉ោង ៦ល្ងាចនេះ (ម៉ោងក្នុងប្រទេសកម្ពុជា) ៕  

លទ្ធផលការប្រកួត Europa League កាលពីយប់មិញ
Arsenal 3-1 AC Milan
Arsenal 3-1 AC Milan
Arsenal 3-1 AC Milan
Arsenal 3-1 AC Milan
Arsenal 3-1 AC Milan

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]