ភ្នំពេញ៖ សម្រាប់បទចម្រៀងញាក់ៗកន្ត្រាក់អារម្មណ៍ជាច្រើន នៅក្នុងផលិតកម្មនីមួយៗ តែងតែអមមកជាមួយក្បាច់រាំឡូយៗ ប្លែកៗដែលធ្វើឲ្យបទចម្រៀងទាំងនោះ កាន់ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយកាន់តែចង់រាំតាម។

យ៉ាងណាមិញ អ្នកគាំទ្រច្បាស់ជាឆ្ងល់ហើយថា សម្រាប់ក្បាច់ឡូយៗទាំងនេះ តើអ្នកណាជាអ្នកបង្កើតឡើង? ព្រោះថាផលិតកម្មជាអ្នកបង្កើតបទភ្លេងសម្រាប់​បទចម្រៀងទាំងនោះ ដូច្នេះហើយពួកគេជាអ្នកបង្កើតក្បាច់រាំដែរមែនទេ? ចំពោះចម្លើយនោះ គឺផលិតកម្មគ្រាន់តែជាអ្នកបង្កើតបទចម្រៀង មិនមែនបង្កើតក្បាច់រាំនោះទេ។

ជាក់ស្តែង បើក្រឡេកមើល តារាចម្រៀងបរទេសដូចជា ថៃ និងKpop ជាដើម សម្រាប់ក្បាច់រាំរបស់ពួកគេគឺខាងផលិតកម្ម ជាអ្នករៀបចំឲ្យមួយចប់ ហើយពួកគេគ្រាន់តែចាំហាត់តាមតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់តារាចម្រៀងក្នុងស្រុកយើងវិញ មានការរៀបរាប់ប្រាប់ពីប្រភពច្បាស់ការមួយ ប្រាប់មកខ្មែរឡូតថា «គ្រប់បទចម្រៀងញាក់របស់តារាចម្រៀងទាំងអស់ គឺមានការបង្កើតឬបំបែកក្បាច់ ដោយក្រុមរាំរបស់ពួកគេទាំងអស់ ព្រោះថាខាងផលិតកម្មពួកគេមិនដឹងពីក្បាច់រាំថា ធ្វើយ៉ាងម៉េច ឲ្យសាកសមជាមួយតារាចម្រៀងនោះទេ។ ហើយមានតែអ្នករាំផ្ទាល់ខ្លួនរបស់តារាទាំងនោះប៉ុណ្ណោះ ដែលយល់ច្បាស់ ពីម្ចាស់បទចម្រៀងថាគួររាំបែបណា។ ម៉្យាងវិញទៀត សម្រាប់ក្បាច់រាំខ្លះក៏មានការឲ្យយោបល់ ពីតារាចម្រៀងដែរ ព្រោះថានៅពេលខ្លះក្បាច់រាំដែលបង្កើតមកទាំងអស់ មិនមែនសុទ្ធសឹងតែត្រូវចិត្តតារាចម្រៀងនោះទេ»។

ទោះជាយ៉ាងណាក្តី នេះគឺជារឿងដ៏គួរឲ្យសរសើរសម្រាប់ អ្នករាំផ្ទាល់ខ្លួនរបស់តារាចម្រៀងទាំងនោះ ដែលមានគំនិតចេះបង្កើតក្បាច់រាំ ឡូយៗ ប្លែកៗ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ ចង់រាំតាមស្ទើរតែគ្រប់គ្នា ដូចជាបទ «បីឆ្កែចូលរាំ» របស់អ្នកនាង ពេជ្រ សោភា បទ «មាន់ស្រែ» របស់ រ៉ាប៊ី បទ «ចាក់ទឹកដូង» របស់ យូរី ជាដើម៕

តោះកុំឲ្យខាតពេលយូរ ទស្សនាក្បាច់រាំឡូយៗនិងល្បីៗ របស់តារាចម្រៀងក្នុងស្រុកខាងក្រោមនេះ៖

បទ៖ រាំស្កុប និង បទ៖ ចាក់ទឹកដូង របស់ យូរី និង ប៊ីម៉ូ

បទ៖ មាន់ស្រែ របស់ រ៉ាប៊ី

បទ៖ រាំអ៊ីចេះ របស់ ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា

បទ៖ បីឆ្កែចូលរាំ របស់ ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា