ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា នេះ អ្នកតំណាងមកពីស្ថាប័នអូស្ត្រាលីជាង ៤៦ បានចូលរួមក្នុងកម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រ្តាលី នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានសិស្សនិស្សិត និងមាតាបិតាសរុបជាង ៩៥០ នាក់ចូលរួម។

កម្មវិធីនេះនៅតែបន្តជាវេទិកាដ៏ល្អបំផុតសម្រាប់សិស្សនិស្សិតកម្ពុជា និងឪពុកម្តាយរបស់ពួកគេដើម្បីជួបផ្ទាល់ជាមួយ សាលារៀន សាកលវិទ្យាល័យ និងអ្នកផ្តល់ការអប់រំ នៅទូទាំងប្រទេសអូស្ត្រាលី។ ស្ថាប័នដែលចូលរួមបានផ្តល់ជម្រើសសិក្សាពីវិទ្យាល័យ ថ្នាក់បចេ្ចកទេស និងក្រោយឧត្តមសិក្សា។ សិស្សនិស្សិតនិងមាតាបិតារបស់ពួកគេត្រូវបានអញ្ជើញឱ្យចូលរួម ដើម្បីស្វែងរកព័ត៌មានបន្ថែមស្តីពីជម្រើសសិក្សា និងដំណើរការនៃការដាក់ពាក្យនៅពិព័រណ៍សិក្សានេះ ដោយឥតគិតថ្លៃ។

កម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រា្តលី ១៥ មីនា ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា

ការចូលរួមជាមួយស្ថាប័នអូស្ត្រាលីក្នុងការតាំងពិព័រណ៍នេះ មានអ្នកតំណាងមកពីស្ថានទូតអូស្រ្តាលីនៅភ្នំពេញ (HA) ដើម្បីឆ្លើយតបនឹងសំណួរនានាអំពីតម្រូវការ និងការដាក់ពាក្យសុំទិដ្ឋាការ។ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) បានចូលរួមដើម្បីពិភាក្សាអំពីឱកាសសិក្សាភាសាអង់គ្លេស ដើម្បីបំពេញតាមតម្រូវការរបស់ស្ថាប័នអប់រំអូស្រ្តាលីផងដែរ។ អ្នកតំណាងមកពីមជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ IELTS កម្ពុជាក៏បានចូលរួមផ្តល់ប្រឹក្សាអំពីការចុះឈ្មោះ និងការធ្វើតេស្តផងដែរ។

កម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រា្តលី ១៥ មីនា ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា

លោកស្រី Angelidis Olympia អ្នកតំណាងមកពី Victoria Government School បានមានប្រសាសន៍ថា៖

“នេះមិនមែនជាលើកទីមួយទេដែលនាងខ្ញុំបានមកចូលរួមកម្មវិធីនេះ។ ពួកយើងសប្បាយរីករាយយ៉ាងខ្លាំងដែលបានវត្តមាននៅទីនេះម្តងទៀត ដើម្បីផ្តល់ព័ត៌មានអំពីកម្មវិធីសិក្សា និងមុខវិជ្ជារបស់ពួកយើងទៅកាន់សិស្សនិស្សិតកម្ពុជា។”
កម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រា្តលី ១៥ មីនា ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា

លោក ស្រេង ម៉ៅ នាយកស្ថាប័ន IDP ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖

“នេះគឺជាឱកាសតែមួយគត់សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានគម្រោងសិក្សានៅបរទេស។ដោយយោងតាមសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ការទទួលបានការអប់រំអន្តរជាតិអាចជាទ្រព្យសម្បត្តិមួយដ៏មានឥទ្ធិពលបំផុតសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ។ ដូចនេះប្រជាពលរដ្ឋកម្ពុជាដែលមានចំនួនកាន់តែច្រើនឡើង កំពុងជ្រើសរើសយកការសិក្សានៅក្រៅប្រទេសក្នុងផែនការអប់រំរបស់ពួកគេដោយជឿជាក់ថានេះនឹងធានាលើការប្រកួតប្រជែងសម្រាប់អាជីពរបស់ពួកគេនាពេលអនាគត” ។
កម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រា្តលី ១៥ មីនា ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា

ប្រទេសអូស្រ្តាលីកំពុងក្លាយជាជម្រើសដ៏មានប្រជាប្រិយភាពមួយ ដោយសារមានសិស្សនិស្សិតកម្ពុជារាប់រយនាក់ ជ្រើសរើសទៅសិក្សានៅទីនោះ ជារៀងរាល់ឆ្នាំ។

កញ្ញា ឆាង ពិសី សិស្សមកពីវិទ្យាល័យទួលទំពូង បានបង្ហាញចំណាប់អារម្មណ៍ថា៖

“ការទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលីគឺជាក្តីស្រមៃរបស់ខ្ញុំតាំងពីកុមារភាព។ មកចូលរួមកម្មវិធីប្រឺក្សាពីឱកាសសិក្សានៅប្រទេសអូស្ត្រាលីនៅថ្ងៃនេះបានធ្វើឲ្យនាងខ្ញុំយល់ដឹងកាន់តែច្បាស់ពីបែបបទរបស់សាលា និងព័ត៌មានផ្សេងៗជាច្រើនទៀត។”
កម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រា្តលី ១៥ មីនា ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា

លោក Nicholas Marriot អ្នកតំណាងមកពី Swinburne University of Technology បានមានប្រសាសន៍ថា៖

“ ខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ដែលបានត្រលប់មកកម្មវិធីនេះម្តងទៀត។ ថ្ងៃនេះ ខ្ញុំបានផ្តល់ព័ត៌មានទាក់ទងទៅនឹងឱកាសទៅសិក្សានៅប្រទេសអូស្រ្តាលីគ្រប់កម្រិតទៅកាន់សិស្សនិស្សិតដែលបានមកចូលរួមនៅថ្ងៃនេះ និងមិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបានផ្តល់ជាគន្លឹះក្នុងការធ្វើយ៉ាងណាឲ្យការសិក្សានៅប្រទេសអូស្រ្តាលីរបស់ពួកគេទទួលបានផលល្អប្រសើរ។”
កម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រា្តលី ១៥ មីនា ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា

ពិធីជួបជុំសម្រាប់បណ្តាញអប់រំអូស្ត្រាលី និង សម្ពោធការតាំងពិព័រណ៍

ការទទួលស្វាគមន៍នេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែមីនាឆ្នាំ ២០១៨ ដែលនឹងចាប់ផ្តើមកម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រ្តាលី ពិធីប្រគល់ពានរង្វាន់អតីតនិស្សិតអូស្ត្រាលី និងការស្វាគមន៍អតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសអូស្រ្តាលី។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយ IDP Education និងស្ថានទូតអូស្ត្រាលី និងសហការជាមួយ IELTS និងសមាគមអតីតនិស្សិតអូស្ត្រាលីកម្ពុជា (AAA-C) ។

ពិធីជួបជុំសម្រាប់បណ្តាញអប់រំអូស្ត្រាលី និង សម្ពោធការតាំងពិព័រណ៍

ក្នុងឱកាសនេះផងដែរ ក៏មានវត្តមានសំខាន់ៗនៅក្នុងវិស័យអប់រំរួមមាន ឯកឧត្តម យក់ ង៉ុយ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោកស្រី Ruth Stewart ភារៈធារីស្ថានទូតអូស្រ្តាលីកម្ពុជា លោក ស្រេង ម៉ៅ នាយកប្រតិបត្តិស្ថាប័ន IDP Education (Cambodia) មន្ត្រីជាន់ខ្ពស់នៃស្ថានទូតអូស្រ្តាលី និងមន្ត្រីក្រសួងស្ថាប័នអ្នកតំណាងស្ថាប័នអប់រំអូស្រ្តាលី អតីតនិស្សិតអូស្ត្រាលី អ្នកតំណាងស្ថាប័នអប់រំមូលដ្ឋាន បុគ្គលិក IDP និងអ្នកពាក់ព័ន្ធ។

ពិធីជួបជុំសម្រាប់បណ្តាញអប់រំអូស្ត្រាលី និង សម្ពោធការតាំងពិព័រណ៍

ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ការអប់រំគឺជាគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជានិងអូស្ត្រាលី។ អតីតនិស្សិតអូស្ត្រាលីត្រលប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមចំណែកដ៏សំខាន់ដល់ធនធានមនុស្សនៃប្រទេសកម្ពុជា។ ការកសាង និងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជាតិតាមរយៈការអប់រំ ការបណ្តុះបណ្តាល និងការងារគឺជាផ្នែកមួយនៃអាទិភាពសំខាន់បំផុតនៃអាណត្តិទី 5 របស់រាជរដ្ឋាភិបាលកម្ពុជា។

កឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា

កម្មវិធីទទួលស្វាគមន៍ គឺប្រកបដោយភាពជោគជ័យដ៏អស្ចារ្យ។ វាត្រូវបានរៀបចំរួមគ្នាដោយស្ថានទូតអូស្ត្រាលីនិង IDP Education ដែលសហការជាមួយ IELTS និង AAA-C ដែលមានអ្នកចូលរួមចំនួន ៣៧០ នាក់។ កម្មវិធីនេះនឹងមានការរៀបចំធ្វើឡើងម្តងទៀតឆ្នាំក្រោយ។

ពិធីជួបជុំសម្រាប់បណ្តាញអប់រំអូស្ត្រាលី និង សម្ពោធការតាំងពិព័រណ៍

ស្ថាប័នដែលចូលរួមសហការក្នុងកម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រ្តាលី រួមមាន៖

ស្ថាប័នដែលចូលរួមសហការក្នុងកម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រ្តាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]