ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី បានចេញទៅសម្ដែងក្រៅប្រទេសជាលើកដំបូងក្នុងជីវិតរបស់ខ្លួន កាលពីរាត្រីថ្ងៃទី១៤ មីនា ដោយនាងត្រូវចេញទៅកាន់ប្រទេសអាមេរិករហូតដល់ ២ខែឯណោះ។ 

នៅក្នុងនោះបានឲ្យដឹងថា កញ្ញាត្រូវបានធានាចេញ ដោយអង្គការខ្មែរមួយប្រចាំនៅក្នុងប្រទេសអាមេរិក គឺអង្គការសារមន្ទីរមរតកជាតិខ្មែរ ការសម្ដែងរបស់នាងក៏ដើម្បីស្វែងរកមូលនិធិជួយ ជាប្រយោជន៍សម្រាប់សង្គមផងដែរ។

រ៉ាប៊ី ចេញទៅសម្ដែងនៅអាមេរិក

គួរឲ្យដឹងថា រូបនាងត្រូវចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈដែលនាងមិនទាន់បង្ហាញខ្លួនក្នុងការប្រូម៉ូតបទចម្រៀងរបស់ខ្លួន នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ដើម្បីប្រកួតប្រជែងជាមួយតារាចម្រៀង ដែលមានបទចម្រៀងបែកស្លុយក្នុងស្រុកនោះទេ។ ហើយនាងចេញសម្ដែងទីនោះរយៈពេល២ខែ ដោយគ្រោងចេញសម្ដែងតែឯង ជាមួយតារាចម្រៀងដែលស្ថិតនៅលើទឹកដីអាមេរិកជាច្រើនរូបទៀត ដើម្បីបើកការប្រគំតន្ត្រីធ្វើអោយបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកសប្បាយៗ។

កញ្ញា រ៉ាប៊ី ម្ចាស់បទមាន់ស្រែ

កញ្ញា រ៉ាប៊ី នឹងវិលត្រលប់វិញ នៅពាក់កណ្ដាលខែ៥ តែក៏ប្រហែលជាបានសម្ដែងជាមួយលោកប៊ុត សីហា ដែលខកការចេញដំណើរព្រោះតែទូតអាមេរិក បិទវីសាមិនអោយចេញ ព្រោះតែមានរឿងអាស្រូវថាបានពាក់ព័ន្ធគ្រឿងញៀននោះផងដែរ។ 

លោក សុខលីម រក្សា តំណាងអង្គការសារមន្ទីរមរតកជាតិខ្មែរ(IKAER) ដែលជាអ្នកធានាចេញ បានអះអាងថា កញ្ញា រ៉ាប៊ី ដ្បិតថាមិនធ្លាប់ចេញសម្ដែងនៅក្រៅប្រទេសប៉ុន្តែកញ្ញាមិនមានភាពចម្រូងចម្រាស់ក្នុងការរត់ច្បាប់នោះទេ ដោយសារតែអង្គការមួយនេះ មានក្រេឌីតច្រើនមកហើយជុំវិញករណីធានាយកតារាទៅសម្ដែងនៅលើទឹកដីអាមេរិក ហើយមិនដែលកើតមានបញ្ហា។ កញ្ញារ៉ាប៊ី នឹងគម្រោងសម្ដែងច្រើនរដ្ឋ ហើយបើនាងទទួលបានការគាំទ្រ នោះនឹងមានគម្រោងធានាយកនាងអោយទៅសម្ដែងលើកក្រោយៗបន្តទៀត ប៉ុន្តែសម្រាប់គម្រោងជាលើកទី១នេះ គឺមិនតទិដ្ឋាការនោះទេ ដោយសារតែមានតារាចម្រៀងបន្តបន្ទាប់ត្រូវចេញទៅសម្ដែងបន្ត។ គម្រោងសម្ដែងនេះ គឺដើម្បីស្វែងរកថវិកាជួយដល់កុមារៗដែលរស់នៅលើគំនរសំរាម និងដើម្បីជួយដល់ស្រ្តីក្រីក្រ ជាពិសេសគឺស្រ្តីម៉េម៉ាយនៅក្នុងប្រទេសកម្ពុជា។ លោករំពឹងថាវត្តមានកញ្ញា រ៉ាប៊ី នឹងធ្វើអោយគម្រោងច្រៀងរ៉ៃអង្គាសថវិការបស់អង្គការនៅទីនោះទទួលបានជោគជ័យ ដោយសារតែនាងគឺជាតារាចម្រៀងវ័យក្មេង តែក៏មានសមត្ថភាពអាចច្រៀងបទញាក់ និងបទប្រពៃណីបានល្អ៕

កញ្ញា រ៉ាប៊ី
កញ្ញា រ៉ាប៊ី និងអ្នកសិល្បៈផ្សេងទៀត
កញ្ញា រ៉ាប៊ី និងអ្នកសិល្បៈផ្សេងទៀត
កញ្ញា រ៉ាប៊ី និងមិត្ដរួមសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី