ភ្នំពេញ៖ នៅសល់រយៈពេលខ្លីមិនប៉ុន្មានអាទិត្យទៀតនោះទេ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង ក៏បានឈានចូលមកដល់ហើយ ក្នុងដើមខែ មេសា ខាងមុខនេះ។

នៅក្នុងនោះដែរ តារាចម្រៀងប្រុសស្រីជាច្រើនដួង នៅតាមផលិតកម្មធំៗនានាដូចជាផលិតកម្មរស្មីហង្សមាស ផលិតកម្មសាន់ដេ និងផលិតកម្មថោនជាដើម បាននាំគ្នាប្រជែងចេញនូវបទចម្រៀងនិពន្ធថ្មីៗជាបន្តបន្ទាប់ឥតដាច់។

ហើយក្នុងនោះ គេសង្កេតឃើញបទចម្រៀងភាគច្រើន ក៏ជាប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ ទុករាំលេងកម្សាន្តលេង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះផងដែរ។ ដោយតារាចម្រៀងជាច្រើនដួង ក៏មានការបង្ហាញនូវក្បាច់រាំប្លែកៗ នៅតាមផលិតកម្មរៀងៗខ្លួន។

ជាក់ស្តែង តារាចម្រៀងរូបសង្ហាលោក សុគន្ធ ថេរ៉ាយុ ឯណេះវិញ ក៏មិនខុសពីតារាចម្រៀងនៅក្នុងផលិតកម្មផ្សេងដែរ គឺលោកក៏មានបំបែកនូវក្បាច់រាំផ្ទាល់ខ្លួនជាមួយនឹងក្រុមរាំក្នុងបទថ្មីមានចំណងជើងថា «ចាប ចាប» ដោយមានការចាប់អារម្មណ៍មិនស្ទើរទេពីអ្នកគាំទ្រ។

ដោយនៅលើហ្វេសប៊ុករបស់លោកបានបង្ហោះនូវវីដេអូរាំខ្លីមួយ ព្រមទាំងរៀបរាប់នៅខាងលើនោះថា«យើងនាំគ្នា រាំបទ ចាប ចាប ទាំងអស់គ្នា ស្រួលរាំទេបាទ អរគុណច្រើនបាទ»៕

តោះកុំឱ្យខាតពេលយូរ ចង់ដឹងថាក្បាច់រាំថ្មីរបស់លោក សុគន្ធ ថេរ៉ាយុ បែបណាខ្លះនោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ បញ្ចេញក្បាច់រាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ