ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះអតីតតារាសម្តែងជើងចាស់លោកស្រី វីរៈ តារា ដែលជាតួនៅក្នុងរឿង«អនអើយស្រីអន» បានមកដល់ប្រទេសកម្ពុជាហើយ នៅក្នុងវិលមកទស្សនាមាតុភូមិ។

ស្របពេលជាមួយនឹងការបាត់មុខពីសិល្បៈច្រើនឆ្នាំ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសក្មេងៗជំនាន់ក្រោយ មិនបានស្គាល់នូវមុខមាត់ និងរូបរាងរបស់លោកស្រីនោះទេ គឺបានត្រឹមតែមើលនៅក្នុងខ្សែវីដេអូរឿងកាលពីជំនាន់ដើមប៉ុណ្ណោះ។

នៅពេលនេះ តារាស្រីរូបនេះក៏បានលេចមុខជាថ្មី ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រ ខណៈពេលដែលលោកស្រីបានប្រកាស និងវិលមកកម្ពុជាវិញ ក្រោយពីបានទៅរស់នៅប្រទេសបារាំងអស់រយៈពេលប៉ុន្មានឆ្នាំ។

កាលពីប៉ុន្មានម៉ោងមុននេះ លោកស្រី ក៏បានមកដល់កម្ពុជាហើយ តែបើនិយាយពីសម្រស់វិញ គឺនៅតែស្រស់ស្អាតដដែល។

ជាមួយគ្នានេះដែរ នៅក្នុងព្រលានយន្តហោះក៏មានអ្នកគាំទ្រ និងអ្នកកាសែតជាច្រើនបានចូលរួម និងអបអរស្វាគមន៍តារាជើងចាស់បាត់មុខយូរឆ្នាំយ៉ាងកក់ក្តៅ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ក៏មានចិត្តរំភើប បង្ហោះសារស្រលាញ់ និងចូលចិត្តនាងយ៉ាងខ្លាំងតាមរយៈបណ្តាសង្គមហ្វេសប៊ុក៕

សូមទស្សនារូបភាពខាងក្រោមនេះ 

តួនៅក្នុងរឿង«អនអើយស្រីអន»
តួនៅក្នុងរឿង«អនអើយស្រីអន»
លោកស្រី វីរៈ តារា
លោកស្រី វីរៈ តារា
លោកស្រី វីរៈ តារា
លោកស្រី វីរៈ តារា
លោកស្រី វីរៈ តារា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីរៈ តារា