(ភ្នំពេញ)៖ បន្ទាប់ពីតារាសម្ដែងស្រីសាច់សខ្ចី លី ម៉ារីណា បានឈានជើងមកលេងប្រទេសកម្ពុជា អស់មួយរយៈពេលមក ខណៈនេះក៏ត្រូវដល់ពេលវេលា ដែលនាងនាំក្រុមគ្រួសារ ស្វាមី និង កូនប្រុស ត្រឡប់ទៅទឹកដីសហរដ្ឋអាមេរិក វិញហើយ។ ដោយឡែក អ្វីដែលធ្វើឲ្យមហាជន មានភាពភ្ញាក់ផ្អើលនោះគឺ គេមិនបានឃើញវត្តមាន លី ម៉ារីណា ហោះទៅសហរដ្ឋអាមេរិក ជាមួយនឹង ស្វាមីនោះទេ សម្បីតែកូនប្រុសរបស់នាង ក៏មិនបានហោះទៅជាមួយប៉ាប៉ា ដែរ។ យ៉ាងណាមិញមានមូលហេតុមួយចំនួន ដែលធ្វើឲ្យតារាសម្ដែងស្រីរូបនេះ អាក់ខានមិនបានហោះទៅសហរដ្ឋអាមេរិក តាមស្វាមី។

តាមពិតទៅ បច្ចុបប្បន្ននេះ គេសម្គាល់ឃើញថា លី ម៉ារីណា ហាក់មមាញឹកនឹងការងារសិល្បៈជាខ្លាំង ដោយនាងកំពុងជាប់ថតខ្សែភាពយន្តឲ្យស្ថានីយ៍ទូរទស្សន៍ហង្សមាស មានចំណងជើងថា «រាជនីភូមិគ្រឹះ» បន្ថែមពីលើការងារសិល្បៈ តារាសម្ដែងសាច់សខ្ចីរូបនេះ ក៏បើកហាងលក់សម្លៀកបំពាក់មួយផ្ទាល់ខ្លួន ដែលមានសាខានៅជិតផ្សារតាប៉ាង កាន់តែធ្វើឲ្យនាងមានភាពមមាញឹក ដកខ្លួនស្ទើរមិនរួច។

មុននឹងឃ្លាតកាយ ឆ្ងាយពីស្វាមី តារាសម្ដែង លី ម៉ារីណា បានថតផ្ដិតយករូបភាពជាច្រើនសន្លឹក ដើម្បីទុកជាអនុស្សាវរីយ៍ ខណៈអ្នកនាងនៅមិនទាន់ច្បាស់ថា នឹងត្រឡប់ទៅជួបស្វាមី នៅឯសហរដ្ឋអាមេរិក នាពេលណាឲ្យប្រាកដ នោះទេ។

បើទោះបីជាបានផ្អាកពីវិស័យសិល្បៈ ទៅរស់នៅជាមួយស្វាមី នៅសហរដ្ឋអាមេរិក អស់មួយរយៈពេលក្ដី ប៉ុន្តែអ្នកនាងនៅតែក្ដោបក្ដាប់ប្រជាប្រិយភាព ដដែល ក្រោយពេលដែលបានហក់ចូលសិល្បៈជាថ្មីម្ដងទៀត តាមរយៈការសម្ដែងខ្សែភាពយន្ត និង ថតស្ពតពាណិជ្ជកម្ម៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា