ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះ មហាជន បានសម្តែង ការមិនពេញចិត្តជាខ្លាំង ចំពោះផលិតកម្ម ឬតារាសិល្បៈមួយចំនួន ដែលបាននាំគ្នាសម្រុក ធ្វើបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ដែលគេនិយមហៅ(បែកស្លុយ) កាន់តែច្រើនឡើងៗ ជាពិសេសសម្រាប់រដូវកាល អបអរពិធីបុណ្យចូលឆ្នាំខ្មែរ នេះតែម្ដង។

ផ្ទុយទៅវិញ គ្រប់គ្នា ហាក់ដូចជាស្ងាត់ មិនសូវខ្វល់ ក្នុងការបង្កើត បទចម្រៀងប្រពៃណីខ្មែរ មិនថាចង្វាក់ រាំវង់ សារ៉ាវ៉ាន់ នោះទេ។

ជាក់ស្ដែង កន្លងមកថ្មីៗនេះ សូម្បីតែ តារាចម្រៀងស្រី ល្បីមិនក្រោម១០ឆ្នាំ អ្នកនាង ពេជ្រ សោភា ក៏បានបញ្ចេញ បទចម្រៀងដែលមានចង្វាក់រាំខ្លាំង ឬរបៀបបែកស្លុយ នេះ ជាច្រើនហើយដែរ  ប៉ុន្តែអ្នកនាង បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ខ្លួន មិនចោលបទប្រពៃណីខ្មែរដែរ ដោយអ្នកនាងបានបង្ហើប ពីស្នាដៃ បទចម្រៀងប្រពៃណី ដែលមានប្រើឧបករណ៍ភ្លេងខ្មែរទៀតផង។

ក្នុងនោះ តារាស្រីរូបស្រស់នេះ បានសរសេរសារបង្ហោះ លើបណ្តាញសង្គមថា ៖ « ក្នុងមួយឆ្នាំ ខ្ញុំតែងតែធ្វើបទ បែបបុរាណមួយបទ ឆ្នាំនេះដូចគ្នា ហើយបទនេះគឺជាចង្វាក់រាំឡក ដូចកាលពីដើមបទនេះ មិនមែនធ្វើភ្លាមៗទេគឺខ្ញុំ សរសេរយូរហើយជាមួយគ្រូភ្លេង របៀបបុរាណខ្មែរទាំងភ្លេង ទាំងការស្លៀកពាក់ ក្នុងបទនេះយើងមានរបាំជាច្រើន Cambodia Coming soon» ។

សារនេះបញ្ជាក់បានយ៉ាងច្បាស់ថា ទោះបី អ្នកនាង ពេជ្រ សោភា បានផលិតបទ បែប ស្លុយៗ ច្រើនយ៉ាងណា ក៏អ្នកនាង មិនរំលង បទប្រពៃណីខ្មែរដែរ ជាពិសេស សល់ពេលមិនយូរទេ បទថ្មីជាចង្វាក់ប្រពៃណីរបស់នាង នឹងចេញជាផ្លូវការក្នុងពេលដ៏ខ្លី ខាងមុខនេះជាមិនខាន៕

ខាងក្រោមនេះ ជាសម្ដីដែលអ្នកនាង បាននិយាយកាលពីឆ្នាំមុន មុនពេលសម្ដែង ៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា