ប្រេស៊ីល៖ ក្រោយលេចឮពាក្យចចាមអារ៉ាមជាច្រើន អំពីរឿងកីឡាករ Neymar ចង់ចាកចេញពី PSG ឥឡូវនេះ ឳពុករបស់កីឡាកររូបនេះ បានចេញមុខបកស្រាយហើយ អំពីអនាគតកូនប្រុសខ្លួន ដែលកំពុងព្យាបាលរបួស នៅឯប្រទេសប្រេស៊ីល។

លោក Neymar Santos Sr. បានថែ្លងប្រាប់សារព័ត៌មានថា អនាគតកូនប្រុសរបស់លោក គឺនឹងនៅជាមួយក្រុម PSG បន្ត ដោយគ្មានគម្រោងអ្វីផ្សេង ក្រៅពីនេះនោះទេ។

លោក Neymar Sr. បានលើកឡើងបែបនេះ ក្រោយពីម្ចាស់ក្លិប PSG លោក Nasser Al-Khelaifi បានធ្វើដំណើរទៅជួបពិភាក្សា ជាមួយតំណាងកីឡាករ Neymar ដោយផ្ទាល់នៅឯប្រទេសប្រស៊ីល បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន បានលេចឡើងថា Neymar មិនសប្បាយចិត្តនឹងជីវិតនៅទីក្រុង Paris ។

លោក Nasser Al-Khelaif និង លោក Neymar Santos Sr.

ដោយឡែក លោក Nasser Al-Khelaifi ក៏បានប្រាប់ទៅកាន់អ្នកសារព័ត៌មានដែរថា លោកមានការសប្បាយចិត្តណាស់ នៅពេលដែលឃើញ Neymar បានជាសះស្បើយ។ ហើយលោកក៏សង្ឃឹមថា កីឡាករ Neymar អាចនឹងចូលលេងវិញ មុនការចាប់ផ្តើមព្រឹត្តិការណ៍ World Cup ផងដែរ។ 

កីឡាករ Neymar ពេលទៅព្យាបាលរបួស

គួរបញ្ជាក់ផងដែរថា ក្រុម Paris Saint-Germain សព្វថ្ងៃ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Qatar Sport Investments ដោយរដ្ឋាភិបាលប្រទេសក្វាតា មានភាគហ៊ុនយ៉ាងច្រើន នៅក្នុងក្រុមហ៊ុនមួយនេះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយពីលេចឮពាក្យចចាមអារ៉ាមថា Neymar ចង់ចាកចេញពីក្រុម PSG ស្តេចរបស់ប្រទេសក្វាតា ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani ទ្រង់ក៏បានកោះប្រជុំហៅលោក Nasser Al-Khelaifi ទៅពិភាក្សាលើរឿងមួយនេះភ្លាមៗ ដោយព្រះអង្គម្ចាស់របស់ប្រទេសក្វាតា បានហាមមិនឲ្យក្រុម PSG លក់កីឡាករ Neymar ជាដាច់ខាត ទោះបីជាក្នុងលក្ខខណ្ឌណាមួយក៏ដោយ ៕

លោក Nasser Al-Khelaif និង លោក Neymar Santos Sr.
ព្រះអង្គម្ចាស់ Hamad Al Thani និង លោក Nasser Al-Khelaif

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]