អង់គ្លេស៖ បន្ទាប់ពីមានហេតុការណ៍ ខាកស្ដោះទឹកមាត់ ទៅលើអ្នកគាំទ្រ Man Utd ពេលនេះ វីរបុរសរបស់ក្រុមហង្សក្រហម Liverpool លោក Jamie Carragher ត្រូវបានទូរទស្សន៍ Sky Sports សម្រេចព្យួរការងារជាអ្នកវិភាគបាល់ទាត់ រហូតដល់បញ្ចប់រដូវកាលនេះ។ 

Jamie Carragher ត្រូវទូរទស្សន៍ Sky Sports ព្យួរការងារជាអ្នកវិភាគបាល់ទាត់

បុរសវ័យ ៤០ឆ្នាំ រូបនេះ ត្រូវបានគេមើលឃើញនៅក្នុងវីដេអូឃ្លីប ដែលរូបលោកបានស្ដោះទឹកមាត់ ទៅលើក្មេងស្រីម្នាក់ ក្រោយការប្រកួតដែល Manchester United យកឈ្នះក្រុម Liverpool ២-១ កាលពីសប្ដាហ៍មុន។

ក្រោយកើតហេតុភ្លាមៗ អតីតខែ្សការពាររបស់ក្រុមជម្រើសជាតិអង់គ្លេស រូបនេះ ក៏បានធើ្វការសុំអភ័យទោស ដល់ក្មេងស្រីរងគ្រោះ ក៏ដូចជាក្រុមគ្រួសាររបស់នាង អំពីទង្វើដែលរូបលោកបានធើ្វផងដែរ។

យ៉ាងណាមិញ បើតាមសេក្ដីថែ្លងការណ៍ ពីខាងទូរទស្សន៍កីឡា ដ៏ល្បីមួយនេះ បានឲ្យដឹងថា ពួកគេបានសម្រេចព្យួរការងាររបស់ Carragher ពីអ្នកវិភាគបាល់ទាត់ រហូតដល់ចប់រដូវកាលនេះ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ខាងទូរទស្សន៍ខាងលើ ក៏បានបញ្ជាក់ដែរថា ពួកគេនឹងចចារជាមួយវីរបុរស Liverpool រូបនេះ ឡើងវិញ ក្នុងការវិលចូលមកកាន់ការងារជាថ្មី នៅពេលចាប់ផ្ដើមរដូវក្រោយផងដែរ ៕  

Jamie Carragher
Jamie Carragher

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]