កូរ៉េខាងត្បូង៖ តារាសម្តែងរូបសង្ហាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ប្រចាំប្រទេសកូរ៉េខាងត្បូង លោក Lee Minho បានធ្វើឲ្យអ្នកគាំទ្រស្រងាកចិត្តខ្លាំង នៅពេលដែលឃើញតារាប្រុសរូបនេះ បង្ហោះរូប៣សន្លឹកជាមួយនឹង ម៉ូតសក់ថ្មីរបស់លោក។

យ៉ាងណាមិញ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាសម្តែងរូបនេះ ច្បាស់ជាជ្រាបហើយថា Lee Minho លោកចូលចិត្តលេងម៉ូតសក់វែងជានិច្ច ហើយមិនដែលកោរ ឬកាត់ឲ្យខ្លីខ្លាំងនោះទេ។

ដោយឡែក សម្រាប់ម៉ូតសក់ថ្មីដែល Lee Minho ទើបតែបង្ហាញប៉ុន្មានម៉ោងមុននេះ ពិតជាធ្វើឲ្យអ្នកគាំទ្រស្ទើរដាច់ផ្ងារទៅហើយ ព្រោះថាម៉ូតសក់ថ្មីនេះគឺពិតជា ខុសពីម៉ូតសក់របស់លោក កាលពីមុនដាច់តែម្តង។

ទោះជាយ៉ាងណាក្តី ទាំងនេះប្រហែលជា Lee Minho ចង់ផ្លាស់ប្តូរស្ទីលនៃការលេងម៉ូតសក់របស់ខ្លួន កុំឲ្យដដែលៗពេក។ មួយវិញទៀត នេះប្រហែលជាម៉ូតសក់លោក សម្រាប់ថតរឿងថ្មីក៏ថាបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lee Minho
ម៉ូតសក់ថ្មីរបស់ Lee Minho
ម៉ូតសក់ថ្មីរបស់ Lee Minho
ម៉ូតសក់ថ្មីរបស់ Lee Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]