យោងតាមប្រភពពត៌មានពីគេហទំព័ររបស់ប្រទេសជប៉ុន ជេផេនដេលីប្រេស បានអោយដឹងថា រដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសជប៉ុន បានប្រាប់អោយដឹងពីការ ផលិតវាក់សាំងចាក់ការពារ ប្រឆាំងនឹងជម្ងឺផ្តាសាយធំប្រភេទថ្មី ដែលនឹងមកដល់ក្នុងកំឡុងឆ្នាំ ២០១៣ នាពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ព្រមទាំងក្រសួងការងារ និង សុខុមាលភាព របស់ប្រទេសនេះ បានរួមគ្នាថ្លែងអោយដឹងថា នៅក្នុងសប្តាហ៍នេះ វាក់សាំងការពារ នឹងត្រូវផលិតដើម្បីផ្គត់ផ្គង់ តំរូវការមនុស្សចំនួន ២៥លាននាក់ ដែលការផលិតនេះ ត្រូវគេរំពឹងថានឹងបញ្ចប់ទៅ នៅចុងឆ្នាំ ២០១៣នេះ ក្នុងការប្រឆាំងការពារនឹងមេរោគ កុំអោយវាមានការរីកសាយភាយកាន់តែធំ។

យ៉ាងណាមិញ ក្រសួងខាងលើ ចង់អោយមានការបង្កើតបច្ចេកវិទ្យាថ្មីមួយដើម្បី ផលិតចំនួនវាក់សាំងអោយបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីអាចផ្គត់ផ្គត់ ជួយដល់មនុស្ស ១៣០លាននាក់។

សូមប្រិយមិត្តមេត្តាថែទាំសុខភាពអោយបានល្អ ចៀសវាងការឆ្លងជម្ងឺផ្តាសាយ ព្រោះជិតដល់រដូវរងាហើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]