អង់គ្លេស៖ ខ្សែបម្រើរបស់ Manchester City កីឡាករ Kevin De Bruyne និយាយថា ខ្លួនចង់លើកពានពេលប៉ះជាមួយ ក្រុមបិសាចក្រហម Manchester United នៅថ្ងៃទី៧ ខែមេសា ខាងមុខនេះ។

កីឡាករសញ្ជាតិ ប៊ែលហ្ស៊ិក រូបនេះ ថ្លែងប្រាប់កាសែតក្នុងស្រុកថា ខ្លួននឹងខំប្រឹងប្រែងជួយឲ្យ Man City ឈ្នះពាន Premier League ។ ពិសេសជាងនេះទៅទៀតនោះ គឺចង់ឲ្យ Man City លើកពានក្រោយពីឈ្នះលើក្រុម Man Utd នៅក្នុងកីឡដ្ឋាន Etihad Stadium ថែមទៀតផង។

គួរឲ្យដឹងថា Man City ឈរនៅកំពូលតារាង ដាច់ពីក្រុមលេខពីរ Man Utd ដល់ទៅ ១៦ពិន្ទុឯណោះ។ Man City នឹងត្រូវប្រកួតជាមួយក្រុម Everton ចំណែកឯក្រុម Man Utd វិញ នឹងត្រូវបើកទ្វារស្វាគមន៍ក្រុម Swansea នៅថ្ងៃទី៣១ មីនា បន្ទាប់មក ក្រុម Manchester ទាំងពីរ នឹងត្រូវជួបប្រកួតគ្នា នៅថ្ងៃទី៧ ខែមេសា នៅក្នុងទឹកដីរបស់ Man City។

គួរឲ្យដឹងថា ដើម្បីលើកពានពេលលេងជាមួយ Man Utd នៅក្នុងទឹកដីខ្លួនឯង Man City ត្រូវតែឈ្នះ Everton និង Man Utd នៅក្នុងការប្រកួតនោះទៀត ទើបអាចលើកពានបាន។ លក្ខខណ្ឌណាបើ Man City បានត្រឹមតែស្មើគ្នាជាមួយ Everton ហើយ Man Utd ឈ្នះ Swansea ទោះបីជា Man City ឈ្នះ Man Utd លើសពី ៥គ្រាប់ក្នុងជំនួបគ្នាខាងមុខនេះក៏ដោយក្តី ក៏ Man City គ្មានសិទ្ធលើកពានបានដែរ ៕ 

កីឡាករ Kevin De Bruyne
កីឡាកររបស់ក្រុម Manchester United
កីឡាកររបស់ក្រុម Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]