បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើម របស់ក្រុមតោខៀវ Chelsea កីឡាករ Diego Costa ត្រូវបានលក់ចេញពីក្រុម កាលពីដើមរដូវកាលមុន បន្ទាប់ពីរូបគេបានទទួលដំណឹងមួយនេះ ពីគ្រូបង្វឹកក្លិប Chelsea តាមរយៈសារ SMS ។ 

ភាពរកាំរកូសរវាងភាគីទាំងពីរ បានចាប់ផ្តើម បន្ទាប់ពីកីឡាករ Costa ស្នើសុំចាកចេញពីក្លិប ដើម្បីទៅប្រកបអាជីពនៅប្រទេសចិន ទាំងរដូវកាលទើបតែចាប់ផ្តើមបានពាក់កណ្តាល។ 

ដោយសារតែ មូលហេតុនេះហើយ ទើបបានជាលោក Antonio Conte ហាក់បាត់បង់ទំនុកចិត្តលើខ្សែប្រយុទ្ធ សញ្ជាតិអេស្ប៉ាញ រូបនេះ រហូតដល់ប្រកាសថាលក់រូបគេក្តែងៗតែម្តង។

យ៉ាងណាមិញ កាលពីយប់មិញនេះ មុនការប្រកួតរវាងក្រុម Chelsea និង Barcelona កីឡាករ Diego Costa បានបង្ហាញការគាំទ្រ ទៅដល់ក្លិបចាស់ និងអតីតមិត្តរួមក្រុម តាមរយៈការបង្ហោះទម្រង់លេង របស់ក្រុម Chelsea នៅលើគណនី Instagram របស់ខ្លួន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថាកីឡាករវ័យ ២៩ឆ្នាំ រូបនេះ បានលុបឈ្មោះលោក Conte ចេញពីរូបភាពមួយនេះ ទើបគេអាចជឿជាក់បានថា មកទល់ពេលនេះ គំនុំគុំគួនរបស់ Costa ទៅលើលោក Conte នៅមិនទាន់បានរសាយពីចិត្តរបស់គេ នៅឡើយនោះទេ ៕ 

រូបភាពដែលកីឡាករ Diego Costa បានបង្ហោះ
កីឡាករ Diego Costa
លោក Antonio Conte
កីឡាករ Diego Costa និងលោក Antonio Conte

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]