អាល្លឺម៉ង់៖ នាយកប្រតិបត្តិក្រុមហ៊ុន Adidas លោក Kasper Rorsted បាននិយាយថា ក្រុមហ៊ុនខ្លួនលក់ស្បែកជើងផលិតឡើងដោយប្រើសំរាមប្លាស្ទិចពីសមុទ្របាន ១លានគូ។

ក្រុមហ៊ុនសម្ភារៈកីឡាយក្សមួយនេះបានចេញម៉ូតស្បែកជើង UltraBoost ស៊េរីថ្មីរបស់ខ្លួន ចំនួន៣ប្រភេទ ត្រូវបានផលិតឡើងដោយប្រើវត្ថុធាតុដើមប្លាស្ទិចដែលគេប្រមូលពីសមុទ្រ។ គេបានសហការជាមួយអង្គការ Parley for the Oceans ដើម្បីបង្កើតស្បែកជើងទាំងនេះឡើង។

លោក Rorsted បានបន្តទៀតថា "យើងបានលក់ស្បែកជើងដែលធ្វើឡើងដោយប្លាស្ទិចនេះបាន ១លានគូកាលពីឆ្នាំ២០១៧។ ហើយស្បែកជើង១គូៗត្រូវបានបង្កើតឡើងដោយប្រើសំរាមដបប្លាស្ទិច ១១ដប"៕

ម៉ូតស្បែកជើង UltraBoost ដែលបានបង្កើតឡើងដោយប្រើសំរាមប្លាស្ទិច
ម៉ូតស្បែកជើង UltraBoost ដែលបានបង្កើតឡើងដោយប្រើសំរាមប្លាស្ទិច
ម៉ូតស្បែកជើង UltraBoost ដែលបានបង្កើតឡើងដោយប្រើសំរាមប្លាស្ទិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]