អាល្លឺម៉ង់៖ ក្រុមជើងខ្លាំងក្នុងប្រទេសអាល្លឺម៉ង Bayern Munich បានឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Champions League យ៉ាងរលូន។

ពោលគឺ សរុបលទ្ធផលទាំងក្នុងដី និងក្រៅដី គឺគេបានយកឈ្នះក្រុម Besiktas រហូតដល់ទៅ ៨-១។

ដោយឡែក កាលពីពេលថ្មីៗនេះវិញ តារាឆ្នើមរបស់ក្រុម Bayern កីឡាករ Arturo Vidal បានបង្ហើបថា ក្រៅពីក្លិបរបស់ខ្លួន គឺមានតែក្រុមចំនួន ៤ទៀតប៉ុណ្ណោះ ដែលជាបេក្ខភាពឈានមុខគេ ក្នុងការស្រវាចាប់យកពាន UCL រួមមានក្រុម Barcelona ក្រុម Real Madrid ក្រុម Liverpool និងក្រុម Man City ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាកីឡាករវ័យ ៣០ឆ្នាំ រូបនេះ បានបង្ហើបថា រូបគេចង់ឲ្យក្រុម Bayern Munich ប៉ះក្រុម Man City ដែលជាក្រុមកំពុងតែដឹកនាំ ដោយអតីតគ្រូបង្វឹករបស់ខ្លួនលោក Pep Guardiola ។

Arturo Vidal បានប្រាប់សារព័ត៌មានថា៖ 

កីឡាករ Arturo Vidal
«វាគឺជារឿងដ៏ពិសេស និងអស្ចារ្យមួយ បើសិនជាយើងអាចប៉ះក្រុម Man City ដោយសារតែ ក្រុមរបស់យើងមានទម្រង់លេង ស្រដៀងគ្នាទៅនឹងរបៀបលេងរបស់ពួកគេដែរ។ ហើយរឿងដែលសំខាន់បំផុតនោះគឺ យើងមិនខ្លាចគូប្រជែងណាមួយឡើយ» ៕
ក្រុម Bayern Munich
ក្រុម Man City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]