ភ្នំពេញ៖ ជាការពិតណាស់ បច្ចុប្បន្នគេសង្កេតឃើញថា មានតារាស្រីប្រុស ជាច្រើន បាន កំពុងព្យាយាមស្វែងរកអ្វីដែលថ្មីប្លែក ដើម្បីទាមទារចំណាប់អារម្មណ៍ពី ទស្សនិកជន អ្នកគាំទ្រ ក៏ដូចជាប្រកួតប្រជែង ជាមួយទីផ្សារសិល្បៈ ដែលកំពុងលូតលាន់ គ្រប់ផ្នែក មិនថា ចម្រៀង សម្ដែង នោះទេ ។

ប៉ុន្តែអ្វីដែលប្លែកនោះ ចំពោះតារាប្រុសទាំង៦ ដួងនេះវិញ គ្រាន់តែចេញ សម្ដែង​លើកដំបូងភ្លាម ក៏ទទួលបានប្រជាប្រិយភាព ខ្លាំងមិនធម្មតាទៅហើយ ជាពិសេសអ្នកទាំងនោះ តែងបង្ហាញវត្តមាន ក្នុងកម្មវិធីធំៗ ដែលជាប្រភពចំណូល យ៉ាងច្រើនទៀតផង។

តោះ បើចង់ដឹងមាន តារាណាខ្លះ?  តាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា ៖ 

១. សុវត្ថិ មុនីវណ្ណ ៖ កូនប្រុសច្បងរបស់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ចេញបទដំបូងភ្លាម ក៏មានការគាំទ្រខ្លាំងភ្លែត នេះព្រោះតែ ទេពកោសល្យ អមនឹងរូបរាងដ៏ស្រស់សង្ហា ទើបធ្វើឲ្យទីផ្សារការងារ លូតលាស់រហ័សបែបនេះ។

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ

២. សុវត្ថិ មុនីនាគ៖  មិនខុសពីបងប្រុស កម្លោះសង្ហារូបនេះ ត្រូវបានទស្សនិកជន ពិសេស មិត្តនារីៗ ពេញចិត្តជាខ្លាំង ចំពោះវត្តមានរបស់លោក  រាល់ពេលឡើងសម្ដែង ម្ដងៗ អ្វីដែលចាប់អារម្មណ៍ មុនីនាគ ពិតជាមានដុងសិល្បៈ ខ្លាំង ពូកែទាំងច្រៀង និងរាំ ទៀតផង ។

សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ

៣. សុវត្ថិ សិរីវុឌ្ឍ៖ កូនពៅ លោក ព្រាប សុវត្ថិ រូបនេះក៏មិនធម្មតាដែរ វ័យក្មេងពិតមែន តែសម្លេងពិរោះ ពិសេស មានសមត្ថភាពរាំ បានយ៉ាងប៉ិនប្រសព្វ មិនចាញ់តារាបងៗ គេប៉ុន្មានឡើយ ។

សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ

៤. ថៃ អតិជាតិបុត្រ ៖  ផ្ដើមចេញពីក្មេងប្រុសម្នាក់ គ្រាន់តែច្រៀង Cover ជាមួយការលេងហ្គីតា ធម្មតាៗ បង្ហោះលើបណ្ដាញសង្គម ប៉ុន្តែបច្ចុប្បន្ន បុត្រ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង រាល់បទដែលតារាវ័យក្មេងនេះ ច្រៀង តែងទទួលបានការគាំទ្រ ជានិច្ច។

ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ

៥. ពេជ្រ ថៃ ៖ តារាវ័យក្មេង សម្លេងចាស់ ទទួលបានប្រជាប្រិយភាពតាំងពីចេញ បង្ហាញមុខលើកដំបូងក្នុងកម្មវិធី The Voice Kids  ថែមទាំងជាអ្នកកាន់ពានដ៏អស្ចារ្យនេះ ទៀតផង។ សព្វថ្ងៃ ក្មេងប្រុស វ័យ ១២ឆ្នាំរូបនេះ កំពុងមានបទចម្រៀងថ្មីៗ ជាច្រើន ដើម្បីបម្រើអារម្មណ៍ ទស្សនិកជន អ្នកគាំទ្រខ្លួន។

ពេជ្រ ថៃ
ពេជ្រ ថៃ

៦. ទីនទីន ៖  ចេញសម្ដែងរឿងភ្លាម ល្បីភ្លែត កម្លោះសង្ហាដើរជាតួជា ចិត្រាតូច ក្នុងរឿង «សិសិររដូវ ក្នុងបេះដូង» ចាប់ផ្ដើម មានសន្ទុះនៃការគាំទ្រ ខ្លាំងឡើង មិនចាញ់តារាចាស់ឆ្នាំដទៃ ជាពិសេសរូបរាង និងសម្រស់ ទីនទីន ក៏ស្រស់សង្ហា ហាក់ត្រូវប៉ាន់ជាមួយ ការងារ ជាតួសម្ដែងនេះ តែម្ដង ៕

ទីនទីន
ទីនទីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ សិរីវុឌ្ឍ