ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ កាន់តែខិតជិតចូលមកដល់ គេសង្កេតឃើញថា គ្រប់បណ្តាលផលិតកម្មក្នុងស្រុកទាំងអស់ នាំគ្នាចេញបទចម្រៀងជាច្រើន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី។ 

ម៉្យាងវិញទៀត គ្រប់បណ្តាផលិតកម្មទាំងនោះ តែងតែបញ្ចេញបទចម្រៀង ញាក់កន្ត្រាក់អារម្មណ៍ជាច្រើនប្រភេទ ដែលគេនិយមហៅថាបទ «បែកស្លុយ» ដើម្បីកំដរអារម្មណ៍មហាជន ទុករាំសប្បាយក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។

យ៉ាងណាមិញ ចាប់តាំងពីផលិតកម្មក្នុងស្រុកជាច្រើន ផលិតបទចម្រៀងបែបនេះច្រើនពេកមក បានធ្វើឲ្យមហាជនមួយផ្នែកធំផ្សេងទៀត កើតមានមតិរិះគន់ និងមិនសប្បាយចិត្តនោះទេ ព្រោះថាកាលដែលចេញបទបែបនេះច្រើន វាអាចនឹងធ្វើឲ្យក្មេងៗ សម័យនេះ ភ្លេចចង្វាក់បទចម្រៀងប្រពៃណីរបស់ខ្មែរយើង។

ដោយឡែក ទន្ទឹមនឹងមតិរិះគន់ កំពុងតែកើតមាន ស្រាប់តែកំពូលតារាចម្រៀង៤ដួងរបស់ផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ កញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា បានSurprise អារម្មណ៍មហាជន ខ្លាំងមែនទែន ដោយអ្នកទាំង៤ បានចេញបទចម្រៀងប្រពៃណីខ្មែរ ជាចង្វាក់សារ៉ាវ៉ាន់ មានចំណងជើងថា «ផ្គរលាន់ចូលឆ្នាំ»។

លើសពីនេះទៅទៀតនោះ បទចម្រៀងមួយបទនេះ ពិតជាពិរោះខ្លាំងមែនទែន ដែលធ្វើឲ្យមហាជន លាន់មាត់សរសើរស្ទើរតែគ្រប់គ្នា ហើយជាពិសេសនោះ ក៏មានការចែកចាយបន្ត នៅលើបណ្តាញសង្គម យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖   

បទ «ផ្គរលាន់ចូលឆ្នាំ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ