ថៃ៖ ជើងខ្លាំងរបស់កម្ពុជា កីឡាករ ម៉ឺន ដា បានយកឈ្នះទៅលើម្ចាស់ផ្ទះថៃ កីឡាករ ឃីងភីត ដណ្ដើមបានខែ្សក្រវ៉ាត់ The Global Fight ក្នុងព្រឹត្ដិការណ៍ Max Muay Thai កាលពីម្សិលមិញនេះ។

ព្រឹត្ដិការណ៍ដែលធើ្វឡើង ក្នុងប្រទេសថៃ នេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ ស្នេហាកីឡាប្រដាល់ក្នុងប្រទេសថៃ ប៉ុន្តែក្នុងនោះ ក៏មានអ្នកគាំទ្រកម្ពុជា បានចូលរួមទស្សនាខ្លះផងដែរ។

ការប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម នេះ បានប្រកួតបញ្ចប់ទៅពេញមួយការប្រកួតតែម្ដង។ ដោយកីឡាករកម្ពុជា និងថៃ ធើ្វការប្រកួតគ្នាយ៉ាងស្វិតស្វាញ ប៉ុន្ដែជាលទ្ធផល អាជ្ញាកណ្ដាលសម្រេចកាត់សេចក្ដី ឲ្យបង្គោលខៀវ កម្ពុជា មឺុន ដា ជាអ្នកឈ្នះ និងដណ្ដើមខែ្សក្រវ៉ាត់ The Global Fight ក្នុងព្រឹត្ដិការណ៍ Max Muay Thai ពីកីឡាករបង្គោលក្រហម ឃីងភីត របស់ថៃ ថែមទៀតផង ៕

ទស្សនាវីដេអូខាងក្រោម៖  

ការប្រកួតរវាង មឺុនដា និង ឃីងភីត
ការប្រកួតរវាង មឺុនដា និង ឃីងភីត
ការប្រកួតរវាង មឺុនដា និង ឃីងភីត
ការប្រកួតរវាង មឺុនដា និង ឃីងភីត
ម៉ឺនដា ឈ្នះខែ្សក្រវ៉ាត់ The Global Champion

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]