សឹង្ហបុរី៖ នៅក្នុងពិភពសិល្បៈ អ្នកណាដែលថា មិនស្គាល់ តារាសម្តែងស្រី សុខ សោម៉ាវត្តី ដែលជាតារាល្បី និងឆ្នើមមួយរូប បើទោះបីជារូបនាង មានកូនមួយទៅហើយក្តី។

កាលពីប៉ុន្មានថ្ងៃមុននេះ រូបនាង ក៏បានហោះហើរ ទៅដល់ សឹង្ហបុរីឯណោះ ដែលជាកន្លែងដែលនាង ប៉ងប្រាថ្នាចង់ទៅលេង។

ក្នុងនោះ សុខ សោម៉ាវត្តី បានតែងខ្លួនសាមញ្ញបំផុត ដូចជានៅក្នុងស្រុកខ្មែរដែរ ជាមួយនឹង ការពាក់អាវយឺត ធម្មតាៗ។ ប៉ុន្តែទោះជាយ៉ាងណា ក៏អ្នកគាំទ្រ នៅតែពេញចិត្ត លើការស្លៀកពាក់របស់នាង ព្រោះមើលធម្មតាពិតមែន តែស្រស់ស្អាត បែបធម្មជាតិ។

ប៉ុន្តែរឿងមួយ ដែលនឹកស្មានមិនដល់នោះគឺ ការដើរលេងរបស់នាង ដែលសុខចិត្តបោះបង់ ការងារចោលមួយកន្លែង មិនមែនទៅ ដើម្បីសប្បាយតែម្យ៉ាងនោះទេ តែនាងទៅផ្តល់ជាកម្លាំងចិត្ត ឲ្យក្លិបបឹងកេត ទាត់ជាមួយក្រុម Home United របស់សិង្ហបុរី ពាន AFC Cup។ ក៏ព្រោះនៅក្នុងចំណោមកីឡាករក្នុងក្លិបនេះ គឺមានម្ចាស់បេះដូងរបស់នាងម្នាក់ គឺលោក លី វ៉ាហេទ ដែលធ្វើឲ្យនាង សម្រេចចិត្ត ទៅចូលរួម និងជាហ្វេនយ៉ាងពេញទំហឹង ដោយមិនខ្វល់ថា នាងត្រូវខាតពេលវេលា ឬខាតថវិកាប៉ុណ្ណានោះទេ។

ដូច្នេះប្រិយមិត្ត ប្រហែលជាអាចជ្រាបច្បាស់ហើយថា ទំនាក់ទំនងនាង និង លោក លី វ៉ាហេទ ឈានដល់កម្រិតណានោះ ដែលដល់ថ្នាក់ នាងទៅតាម​ដល់ សឹង្ហបុរី៕

សុខ សោម៉ាវត្តី​
សុខ សោម៉ាវត្តី​
រូបភាព សុខ សោម៉ាវត្តី​ នៅសឹង្ហបុរី
រូបភាព សុខ សោម៉ាវត្តី​ នៅសឹង្ហបុរី
រូបភាព សុខ សោម៉ាវត្តី​ នៅសឹង្ហបុរី
រូបភាព សុខ សោម៉ាវត្តី​ នៅសឹង្ហបុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី