អង់គ្លេស៖ មហាជនជុំវិញពិភពលោកបានបញ្ចេញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីលោកសាស្រ្តាចារ្យ Stephen Hawking ដែលជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញមួយរូបបានទទួលមរណៈភាពនៅក្នុងអាយុ ៧៦ឆ្នាំ។

គេនៅចាំបានថា ប៉ុន្មានខែមុនពេលដែលសាស្រ្តាចារ្យសញ្ជាតិអង់គ្លេសរូបនេះស្លាប់ គាត់បានទទូចឲ្យមនុស្សចាកចេញពីពិភពលោកជាដាច់ខាត ក្នុងរយៈពេលយ៉ាងយូរបំផុត ២០០ឆ្នាំទៀត បើសិនជាយើងមិនចង់ដាច់ពូជទេនោះ។

វីរបុរសផ្នែករូបវិទ្យារូបនេះ បានប្រាប់់ថាជីវិតនៅលើផែនដីអាចត្រូវបានលុបបំបាត់ ដោយសារគ្រោះមហន្តរាយដូចជា អាចម៍ផ្កាយយក្ស ការលុកលុយរបស់មនុស្សក្រៅភព  និងការជំនួសមនុស្សជាតិដោយប្រព័ន្ធឆ្លាតវៃ (AI) ជាដើម។ លើសពីនេះទៅទៀត លោក Stephen Hawking ក៏បានព្រមានមនុស្សទាំងឡាយអំពីបញ្ហានៃបម្រែបម្រួលអាកាសធាតុ ដែលអាចធ្វើឲ្យពិភពលោកក្លាយជាកន្លែងមួយ ដែលមិនមានមនុស្សណាអាចរស់នៅបានទៀតផង។

ដោយសារមូលហេតុចំបងៗទាំងនេះ សាស្រ្តាចារ្យល្បីល្បាញរូបនេះបានទូន្មានទៅកាន់មនុស្សទូទាំងពិភពលោកថា បើសិនជាមនុស្សចង់មានក្តីសង្ឃឹមក្នុងការរស់រានមានជីវិត មនុស្សជំនាន់ក្រោយត្រូវតែអាចរស់នៅក្នុងអវកាស ឬភពមួយផ្សេងឲ្យបាន៕

សាស្រ្តាចារ្យ Stephen Hawking
សាស្រ្តាចារ្យ Stephen Hawking កាលពីនៅក្មេង
ទំនាយមួយចំនួនរបស់សាស្រ្តាចារ្យ Stephen Hawking
ទំនាយមួយចំនួនរបស់សាស្រ្តាចារ្យ Stephen Hawking
ទំនាយមួយចំនួនរបស់សាស្រ្តាចារ្យ Stephen Hawking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]