សិង្ហបុរី៖ ក្រុមបឹងកេត បានទទួលបរាជ័យធ្ងន់កសាជាថ្មី ក្នុងពានរង្វាន់ AFC Cup ដោយកាលពីយប់មិញនេះ បានចាញ់ក្រុមម្ចាស់ផ្ទះ Home United ក្នុងលទ្ធផលដល់ទៅ ៦-០។ 

បឹងកេត ចាញ់ Home United ៦-០

៦គ្រាប់ ស៊ុតគ្មានប្រណីរបស់ក្រុមមកពី ប្រទេសសិង្ហបុរី ទៅលើក្រុមជើងឯកលីកកម្ពុជា ធើ្វបានដោយកីឡាករ Ishak នាទី៣៧, Song Ui-Young នាទី៤៤, F. Abdul Hameed នាទី៥៥, A. Mohan Kumar ២គ្រាប់ ម្នាក់ឯង ក្នុងនាទី៧២, ៨៣ និងកីឡាករ I. Shafiq នៅនាទី៨៧ ខណៈកីឡាកររបស់ក្រុមបឹងកេត ម្នាក់ គឺ Samuel Ajayi ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម ក្រោយបង្កកំហុសនៅនាទី៨១។

ក្រោយបញ្ចប់ការប្រកួតនេះ បឹងកេត ស្ថិតក្នុងចំណាត់ថ្នាក់បាតតារាងនៃពូល F ប្រកួត៤ដង ឈ្នះបាន១ដង ប៉ុណ្ណោះ និងចាញ់៣ដង មានចំនួន ៣ពិន្ទុ។

គួរឲ្យដឹងថា សម្រាប់ការប្រកួតជាបន្ទាប់ បឹងកេត នឹងត្រូវស្វាគមន៍ក្រុមកំពូលតារាង Ceres ហើយពួកគេត្រូវតែយកឈ្នះឲ្យបានជាដាច់ខាត ដើម្បីមានសង្ឃឹមក្នុងការឡើងទៅវគ្គបន្ទាប់ ៕  

តារាងចំណាត់ថ្នាក់ពូល F នៃពានរង្វាន់ AFC Cup
Home United 6-0 បឹងកេត
Home United 6-0 បឹងកេត
Home United 6-0 បឹងកេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]