(ភ្នំពេញ)៖ ពុំទាន់ត្រូវបាននណាម្នាក់ ដឹងទេថា តារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ពេលនេះនាងកំពុងតែគិត និងលាក់ទុករឿងមិនសប្បាយចិត្ត អ្វីនៅខ្លួននោះទេ ពោលគឺត្រឹមតែដឹងថា មុននេះនាងទម្លាយសារ ដើម្បីដាស់ស្មារតីខ្លួនឯង ឲ្យចងចាំនូវរឿងមួយចំនួន ដែលមិនគួរត្រូវធ្វើទង្វើល្អ ចំពោះមនុស្សប្រភេទមិនល្អ។

ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្តែង មានប្រជាប្រិយភាព អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានមហាជនកត់សម្គាល់ឃើញថា ក្រៅតែពីរវល់ជាមួយនឹងការងារសិល្បៈ សព្វថ្ងៃនាងក៏មានការមមាញឹក លើមុខជំនួញផ្ទាល់ខ្លួនមួយចំនួនទៀត ផងដែរ។ ម្យ៉ាងទៀត អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានតួនាទីសំខាន់មួយទៀត គឺការគ្រប់គ្រងសមាគមសិល្បករខ្មែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះ បានបង្ហាញសារមួយប្រយោគ និយាយពីការមិនសប្បាយចិត្តថា «ចាំក្នុងខួរ ចនច័ន្ទ មួយជាតិនេះ ធ្វើអ្វីក៏ដោយ ត្រូវធ្វើខ្លួនឯង កុំរំពឹងលើអ្នកណាឲ្យសោះ ក្រយ៉ៅឯងនេះ បានតែយិតយោងគេទេ។ រឿងគេជួយវិញ គឺគ្មានថ្ងៃទេ បានត្រឹមតែហត់មាត់អត់ប្រយោជន៍ ឯងជាមនុស្សមិនចូលចិត្ត និយាយច្រើនផង វាធុញ វាហត់ វារោយមាត់។ កុំស្រវ៉ាការងារច្រើន ក្នុងពេលតែមួយ!»។

តាមរយៈសារ របស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះ មិនទាន់មានប្រភពណាមួយបញ្ជាក់ទេថា នាងនិយាយនេះចង់សំដៅលើ បុគ្គលណាមួយនោះឡើយ។ ប៉ុន្តែក៏មានខ្លះទៀតបានគិតថា ប្រហែល ចន ច័ន្ទលក្ខិណា មានចេតនាចង់បញ្ឆិតបញ្ឆៀង ឲ្យបុគ្គលរូបណាម្នាក់ ហើយមើលទៅទើបបានជានិយាយដូច្នេះ៕

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា