ភ្នំពេញ៖ ក្មេងប្រុសតូច ដែលមានវ័យ ត្រឹមតែជាង២ខួប អូនហ្វេម បានសាង ប្រជាប្រិយភាព និងការស្រឡាញ់ចូលចិត្ត យ៉ាងច្រើនពីសំណាក់ មហាជន ព្រោះតែមានមុខមាត់ ស្អាតប្លែក គួរឲ្យស្រលាញ់នេះ តែម្តង។

ជាក់ស្ដែង មិនថារាល់ទៅណាមកណា ប៉ាៗសំណព្វចិត្ត លោក ជា វណ្ណារិទ្ធ តែងតែ បង្ហោះរូបភាព ឬវីដេអូរបស់ កូនប្រុស បង្ហោះលើបណ្តាញសង្គម ថែមទាំងទទួលបាន ការគាំទ្រច្រើន មិនចាញ់តារាល្បីៗមួយចំនួន ទៀតឡើយ។

ម៉្យាងវិញទៀត សូម្បីអ្នកសិល្បៈដូចគ្នា ក៏ក្នាញ់ នឹងសម្រស់កូនប្រុសបណ្តូលចិត្តលោក រិទ្ធ ម្នាក់នេះដែរ។

តួយ៉ាង នៅពេលកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ អូនហ្វេម កាន់តែមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ ជាពិសេសថ្មីៗនេះ កូនប្រុសរបស់តារាល្បីឈ្មោះ រូបនេះ ក៏បានប្ដូរស្ទីលម៉ូតសក់ថ្មីបែប យុវវ័យ ដែលកាន់តែធ្វើឲ្យ ទស្សនិកជន អត់ទ្រាំមិនសរសើរ មិនបាន ព្រោះទើបតែមានវ័យ ប៉ុណ្ណឹងសោះ អូនហ្វេម មានសម្រស់ស្រស់ស្អាត ខ្លាំង មិនចាញ់ប៉ាៗ គេទៅហើយ៕

ចង់ជ្រាបច្បាស់ ទស្សនា រូបភាពទាំងអស់គ្នា ៖  

អូនហ្វេម
អូនហ្វេម
អូនហ្វេម
អូនហ្វេម
អូនហ្វេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]