ភ្នំពេញ៖ កាលពីយប់មិញនេះដែរ តារាចម្រៀង និងសម្ដែង កញ្ញា ញឹម ចាន់ថន បានប្រារព្ធពិធីខួបកំណើត នៅផ្ទះរបស់ខ្លួន យ៉ាងសាមញ្ញ ដែលមានការចូលរួមពីបងប្អូន មិត្តភក្តិជាច្រើន ផងដែរ។

អ្វីដែលគួរ ឲ្យចាប់អារម្មណ៍ បើទោះជាឆ្នាំនេះ តារាសម្ដែងដែលមានឈ្មោះបោះសម្លេង ច្រើនឆ្នាំរូបនេះ មិនបានធ្វើពិធីធំដុំ ហៅភ្ញៀវច្រើន ដូចឆ្នាំមុនៗ តែគេសង្កេតឃើញថា ក៏មានតារាស្រីប្រុស ល្បីៗក្នុងវិថីសិល្បៈ ឆ្លៀតពេល មកអមអរពិធីនាង មិនតិចឡើយ។

នេះបើយោងតាម  រូបភាពដែលកញ្ញា រូបស្រស់នេះ បានបង្ហោះលើគណនីហ្វេសប៊ុក ព្រមទាំងមិនភ្លេច ថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅទៀតថា៖ « អរគុណកាលពីយប់ម្សិលមិញ ការស្រលាញ់រាប់អាននាងខ្ញំុ មិនបានធ្វេីច្រេីនទេ ធ្វេីធម្មតាលក្ខណគ្រួសារ ញាំុបាយនៅផ្ទះធម្មតានិងជុំមិត្តចាស់ជិត20ឆ្នាំជាមួយក្រុមរបស់នាងខ្ញំុផង ហេីយមិនចង់រំខានបងប្អូនសិល្បះខ្លះ នឹងមិត្តបងប្អូនខ្លះ សុំទោសផងខុសឆ្គងអីកុំប្រកាន់ណា​ សូមជូនពរអោយបងប្អូនសុខសប្បាយទាំងអស់គ្នាណា»

ទាំងនេះបង្ហាញច្បាស់ណាស់ថា បើទោះជារៀបចំពិធីខួបកំណើត លក្ខណៈគ្រួសារ តិចតួចពិតមែន តែកញ្ញា ញឹម ចាន់ថន ក៏ត្រូវបាន មិត្តរួមអាជីពជាច្រើននាក់ មកចូលរួម ថ្ងៃពិសេសកញ្ញា មិនឲ្យអាកខានដែរ៕

ខាងក្រោមនេះជារូបភាពខ្លះៗ នៃទិដ្ឋភាពក្នុងពិធីខួបកំណើតកញ្ញា ញឹម ចាន់ថន៖

ញឹម ចាន់ថន និងមិត្តរួមអាជីព
ញឹម ចាន់ថន និងមិត្តរួមអាជីព
ញឹម ចាន់ថន និងមិត្តរួមអាជីព
ញឹម ចាន់ថន និងមិត្តរួមអាជីព
ញឹម ចាន់ថន និងមិត្តរួមអាជីព
ញឹម ចាន់ថន និងមិត្តរួមអាជីព
ញឹម ចាន់ថន និងមិត្តរួមអាជីព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញឹម ច័ន្ទថន