ខេត្តបន្ទាយមានជ័យ ៖ ជាង​ធ្វើ​ផ្ទះ​ចំនួន៨​នាក់ ខណៈ​ដូ​យ​ផ្ទះ​តៀម​ឈើ​២​ល្វែង​ជាប់​គ្នា​ ដើម្បី​តម្កល់​លើស​សរ​បេតុង ស្រាប់តែ​បាក់​សង្កត់​ស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃ​ទី​១២ ខែមីនា នៅ​ខាងលិច​ផ្លូវជាតិ​លេខ​៥ ទល់មុខ​សាខា​ពន្ធដារ​ខេត្ត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ័ណ ។

មេជាងដែលស្លាប់

លោក​អនុសេនីយ៍ឯក ទិន សំបូរ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រះ​ពន្លា បាន​ឲ្យ​ដឹង​ថា ជាង​ផ្ទះ​២​នាក់​ដែល​ស្លាប់​នេះ ម្នាក់​ឈ្មោះ ខ្លូត សា​រួន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​មេជាង រស់នៅ​ភូមិ​ស្វាយ​ដង្គត់ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ និង​ម្នាក់​ទៀត​ឈ្មោះ ធុ​ច ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​មេជាង​ដូច​គ្នា រស់នៅ​ភូមិ​អង្គាបុស្ប សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ ។ ចំណែក​អ្នក​របួសធ្ងន់​ឈ្មោះ ឆាវ បួ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កូនជាង រស់នៅ​ភូមិ​អង្គាបុស្ប សង្កាត់​កោះ​ពង​សត្វ ។

មេជាងដែលស្លាប់

បើ​តាម​ជាង​ផ្ទះ​ផ្សេង​ទៀត​និយាយ​ថា នា​រសៀល​ថ្ងៃ​នោះ មេជាង​និង​កូនជាង​ចំនួន​៨​នាក់​បាន​នាំ​គ្នា​ដូ​យ​ផ្ទះ​ឈើ​២​ល្វែង​ជាប់​គ្នា​ជា​ផ្ទះ​តៀម​ផ្ទាល់​ដី​នៅ​ខាងលិច​ផ្លូវជាតិ​លេខ​៥ ក្នុង​ចម្ការ​ស្វាយ ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ដែល​មាន​ម្ចាស់​ឈ្មោះ ទី ភេទ​ប្រុស មុខរបរ​លក់​ម៉ូតូ នៅ​ផ្លូវ​លេខ​១ ។ ជាង​ផ្ទះ​ដែល​គេច​រួច​ពី​គ្រោះថ្នាក់​នេះ​និយាយ​ទៀត​ថា ការ​ដូ​យ​ផ្ទះ​តៀម​នេះ​គឺ​ដើម្បី​រៀបចំ​ឥដ្ឋ​នៅ​ខាង​ក្រោម ។ ពេល​ដូ​យ​ដាក់​កំណល់ ស្រាប់តែ​បាក់​សង្កត់​មក​លើ​មេជាង​ដែល​នៅ​ខាងក្រោម​បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង និង​បាន​គាស់​យក​អ្នក​របួសធ្ងន់​ម្នាក់ នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ៕

កន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]